
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations នៅថ្ងៃអាទិត្យរវាងនីហ្សេរីយ៉ា និងកូតឌីវ័រ នៅកីឡដ្ឋាន Alassane Ouattara គឺជាការប្រកួតហាក់បីដូចជាការប្រកួតឡើងវិញបន្ទាប់ពីពួកគេធ្លាប់ប្រកួតគ្នាម្តងរួចមកហើយក្នុងពូល A របស់ពួកគេខណៈក្រុមស្ទាំងខ្មៅនីហ្សេរីយ៉ា បានផ្តួលក្រុមដំរីអាហ្រ្វិកកូឌីវ័រដោយលទ្ធផល ១ទល់និង០។
១.ប្រវត្តិជួបគ្នា
នីហ្សេរីយ៉ា បានឈ្នះកូតឌីវ័រដោយលទ្ធផល ១-0 ២លើកជាប់គ្នា។ ការជួបគ្នាប្រាំលើកចុងក្រោយរវាងភាគីទាំងពីរនេះបានបញ្ចប់ដោយការឈ្នះបីសម្រាប់ក្រុមនីហ្សេរីយ៉ា និង ២ លើកសម្រាប់ កូឌីវ័រ ។ ខណៈក្រុមទាំងពីរនឹងជួបប្រកួតគ្នាជាលើកទីប្រាំបីក្នុងពាន Africa Cup of Nations។
២.ពត៌មានក្រុមនីហ្សេរីយ៉ា(ភ្ញៀវ)
ហ្សេរីយ៉ាត្រូវបានគេរំពឹងថានឹងបន្តជាមួយនឹងការចាប់ផ្តើមកីឡាករ១១នាក់ដូចគ្នាដែលបានទទួលជ័យជម្នះនីមួយៗក្នុងចំណោមការប្រកួតជម្រុះទាំងបីរបស់ពួកគេរហូតមកដល់ពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNwabali; Ajayi, Troost-Ekong, Bassey; Osayi-Samuel, Onyeka, Iwobi, Aina; Simon, Lookman; Osimhen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមកូឌីវ័រ(ភ្ញៀវ)
កូឌីវ័រ រឺអាយវូរីខសនិងអាចដាក់ជម្រើស១១នាក់ដំបូងពេលឆ្លងកាត់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅថ្មីៗនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFofana; Aurier, Boly, Ndicka, Konan; Kessie, Seri, Fofana; Pepe, Haller, Adingra
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺNigeria ២ : ១ Ivory Coast
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


