Paris St-Germain បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុមភ្ញៀវ Lille ដោយលទ្ធផល ៣ទល់និង១ កាលពីយប់ថ្ងៃសៅរ៏ ដើម្បីបង្កើនគម្លាត១១ពិន្ទុដាច់នៅកំពូលតារាង Ligue ១។ក្រុមម្ចាស់ផ្ទះកីឡាករ Goncalo Ramos បានបំប៉ោងសំណាញ់ទីអោយក្រុមម្ចាស់ផ្ទះវាយបកតាមស្មើក្រោយ ៤ នាទីបន្ទាប់ពី Yusuf Yazici រកបានគ្រាប់បាល់នាំមុខនៅនាទីទី៦នៅទឹកដី Parc des Princes ។ខ្សែការពារ Alexsandro របស់ Lille ស៊ុតចូលសំណាញ់ទីខ្លួនឯងនៅនាទីទី១៧ មុនពេល Randal Kolo Muani ស៊ុតចូលពីចម្ងាយនៅនាទីទី៨០ផងដែរ។
Kylian Mbappe មិនបានចូលរួមជាមួយគ្រូបង្វឹក PSG ខណៈគ្រូបង្វឹកលោក Luis Enrique បានដាក់អោយខ្សែប្រយុទ្ធឆ្នើមរូបនេះសម្រាកត្រៀមជួបក្រុម Real Sociedad ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃពុធសប្តាហ៏ក្រោយ។កីឡាករអន្តរជាតិបារាំងរូបនេះបានរងរបួសកជើងក្នុងការប្រកួតដណ្តើមពានរង្វាន់ French Cup លើក្រុម Brest កាលពីពាក់កណ្តាលសប្តាហ៍ ប៉ុន្តែមានកាយសម្បទាគ្រប់គ្រាន់ក្នុងការជាប់ឈ្មោះជាកីឡាករបម្រុងផងដែរ។
ទាំងMarco Asensio និង Nordi Mukiele ទាំងពីរបានចូលលេងជាកីឡាករបម្រុង ប៉ុន្តែអ្នកចាំទី Lucas Chevalier របស់ Lille បានបង្កើតការសង្គ្រោះដ៏អស្ចារ្យជាច្រើនគ្រាប់។ជ័យជំនះនាំអោយម្ចាស់ជើងឯកបារាំង ១១សម័យ PSG ឈរពីលើ Nice ក្នុងចំណាត់ថ្នាក់លេខ២ ខណៈ Lille ឈរនៅលេខរៀងទី៤ បន្ទាប់ពី Brest។
(បរទេស)៖ អតីតវីរបុរស Ronaldinho បានបដិសេធមិនរាប់ឈ្មោះ Lionel Messi ថាជា GOAT ហើយបានអះអាងថា វីរបុរស ៣ រូបខាងក្រោមគឺល្អជាង។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការប្រកួតពិសេសៗនោះត្រូវបានគ្របដណ្តប់យ៉ាងខ្លាំងដោយកាន់កាប់ដោយ Lionel Messi និង Cristiano Ronaldo។អត្ថបទកំពុងចាប់អារម្មណ៍៖ ពេញលេងហើយ! តារាឆ្នើម Liverpool រូបនេះ នៅតែស្ថិតក្នុងបញ្ជីទិញកំពូលរបស់ Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹងការឈ្នះពាន World Cup របស់ Messi ក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា គាត់គឺជា GOAT នៅក្នុងពិភពបាល់ទាត់។ ទោះជាយ៉ាងណាក៏ដោយ Ronaldinho មិនគិតថាការជជែកវែកញែកនេះគឺត្រឹមត្រូវ ១០០% នោះទេ។ ទោះបីជា Messi ឈ្នះ Ballon d’Or ៨ដង, ពាន UCL […]