កីឡាករ Akram Afif បានស៊ុតបាល់ពិន័យប៉េណាល់ទី៣គ្រាប់តែម្នាក់ឯងនៅនាទីទី២២,៧៣ និង ៩០+៥) ខណៈម្ចាស់ផ្ទះ Asian Cup កាតាបានយកឈ្នះក្រុមភ្ញៀវ Jordan ក្នុងលទ្ធផល ៣ទល់និង១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup នៅកីឡដ្ឋាន Lusail វេលាម៉ោង១០ យប់ថ្ងៃសៅរ៏ម្សិលមិញនេះ។លទ្ធផលនេះមានន័យថាម្ចាស់ផ្ទះកាតាបានក្លាយជាក្រុមទី ៥ ដែលឈ្នះជើងឯកទ្វីបអាស៊ីលើកទីពីរក្រោយពីពួកគេបានឈ្នះនៅឆ្នាំ ២០១៩ម្តងរួចមកហើយផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សហ្ស៊កដានីមានបំណងឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូងដោយបានយកឈ្នះកូរ៉េខាងត្បូង ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងប៉ុន្តែមិនអាចទៅរួច ខណៈ Afif បានក្លាយជាវីរបុរសក្នុងការប្រកួតនេះ ខណៈកាតាបានក្លាយជាក្រុមដំបូងគេដែលអាចការពារតំណែងជើងឯកAsian Cup ជាលើកដំបូងចាប់តាំងពីប្រទេសជប៉ុនធ្លាប់បានធ្វើក្នុងឆ្នាំ ២០០៤ ។
ប្រភព:BBC
វីដេអូ: