Close
Featured-Image
Arteta ឆ្លើយតបលោក Ten Hag បន្ទាប់ពីគាត់ថា Arsenal លេងល្អដោយមិនមានកីឡាកររបួស
ទំហំអក្សរ
តូច
ធំ

បរទេស៖ Mikel Arteta បានវាយបកទៅលើការអះអាងរបស់ Erik ten Hag ដែលថា Arsenal មានសំណាងដោយសាររបួសក្នុងរដូវកាលនេះ។ Arsenal រកបាន ៥ ពិន្ទុដាច់នៅលើកំពូលតារាង Premier League ដោយនៅសល់តែ ១១ ប្រកួតទៀតប៉ុណ្ណោះ ខណៈ Manchester City ជាក្រុមតែមួយគត់ដែលមានឱកាសជាក់ស្តែងក្នុងការតាមចាប់ពួកគេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ថ្លែងបន្ទាប់ពីក្រុមរបស់លោកធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ដោយការស៊ុតបាល់ប៉េណាល់ទីដោយ Sporting Lisbon, Arteta បានវាយបកទៅលោក Ten Hag វិញថា បុរសជនជាតិសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «យើងមានរបួសពេញមួយរដូវកាល។ យើងបានអវត្តមាន Emile [Smith Rowe] អស់រយៈពេល 4 ខែ ហើយ [Gabriel] Jesus ចេញអស់រយៈពេល 4 ខែ និងAlex [Zinchenko] រយៈពេលពីរខែកន្លះ ហើយនឹង Thomas [Partey] ដូចជា ១ខែកន្លះ ហើយនឹង Eddie [Nketiah] ក៏១ខែដូចគ្នា។ យើងមានរបួសជាច្រើនរួចទៅហើយ ប៉ុន្តែយើងបានដោះស្រាយវា»

Topics
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031