
ទោះបីជាមិនទាន់ឈ្នះពានលំដាប់ក្លឹបជាលើកដំបូងក្នុងអាជីពក្តី ប៉ុន្តែ Harry Kane បានចាប់ផ្តើមអាជីព ដ៏អស្ចារ្យ Harry Kane នៅទឹកដី Allianz Arena របស់ក្រុម Bayern Munich ខណៈយោងតាមការចុះផ្សាយរបស់ BBC Sport បានដកស្រង់សម្តីកាពីតែនក្រុមជម្រើសជាតិអង់គ្លេសនិយាយទៅកាន់អ្នកគាំទ្រក្លឹបយក្សអាល្លឺម៉ង់ក្នុងសប្តាហ៍នេះ វាហាក់ដូចជាសបញ្ជាក់ថាពួកគេបានស្វែងរកឃើញ ខ្សែប្រយុទ្ធដ៏អស្ចារ្យមកស្នងតំណែងកីឡាករឆ្នើមជំនាន់មុនរួចទៅហើយ។
ការរំពឹងទុកក្នុងដំណើរផ្សេងព្រេងរបស់ Kane បានចាប់ផ្តើមបង្កើតកំនត់ត្រាថ្មីៗ និង ក៏បានលេចចេញជាពន្លឺភ្លឺថ្លាបន្តិចម្តងៗចាប់តាំងពីផ្ទេរពី Tottenham កាលពីខែសីហាឆ្នាំមុន ប្រធានក្រុមអង់គ្លេសបានស៊ុតបញ្ចូលទីបាន ២៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៨លើករួចមកហើយក្រោយប្រកួតបានត្រឹមតែ២៧លើកនៅគ្រប់ក្របខណ្ឌប្រកួតប៉ុណ្ណោះ។ ។
ក្នុងចំណោមគ្រាប់បាល់ទាំងនោះ ២៤គ្រាប់រកបាននៅក្របខណ្ឌ Bundesliga ដែលជាគ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខគេ ក្នុងការបង្ហាញខ្លួន ២០ លើកដំបូងក្នុងលីក ជាមួយនិងការបង្កើតកំនត់ត្រា ជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន Hat-trick ក្នុងការបង្ហាញខ្លួនលើកដំបូងនៅជំនួបព្រឹត្តការណ៏ Der Klassiker សម្រាប់ការប្រកួតរវាង Bayern Munich និងក្រុមគូប្រជែង ដ៏ជូរចត់គឺ Borussia Dortmund តែម្តង។
មានន័យថា Kane វ័យ ៣០ ឆ្នាំ ត្រូវការគ្រាប់បាល់តែ ១៨ គ្រាប់ទៀតប៉ុណ្ណោះ សម្រាប់ ១៤ប្រកួតដែលនៅសល់ ដើម្បីបំបែកកំនត់ត្រា Bundesliga ដែលរកបាន៤១ គ្រាប់ក្នុង១រដូវកាល របស់ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski ។
Kane បានប្រាប់ BBC Sport យ៉ាងដូច្នេះថា:ខ្ញុំតែងតែមានមោទនភាពយ៉ាងខ្លាំងដែលមានកំណត់ត្រាបែបនេះ។ វាមិនមែនជាអ្វីដែលខ្ញុំគ្រោងនឹងធ្វើនៅពេលចាប់ផ្តើមនោះទេ ប៉ុន្តែនៅពេលដែលអ្នកឮអំពីពួកគេ ហើយនៅពេលដែលមនុស្សនិយាយអំពីពួកគេ វាមានន័យថាអ្នកកំពុងធ្វើអ្វីមួយបានយ៉ាងល្អ។ប្រសិនបើអ្នកបានប្រាប់ខ្ញុំថា ខ្ញុំនឹងធ្វើវានៅដើមឆ្នាំ ពិតណាស់ខ្ញុំបានធ្វើវាដូច្នេះខ្ញុំពិតជាសប្បាយចិត្តណាស់ពីអារម្មណ៍នោះ ប៉ុន្តែដូចរាល់ដងយើងព្យាយាមជំរុញ និងព្យាយាម ហើយមើលថាតើយើងអាចទៅដល់កម្រិតណា។
វីដេអូ:

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]



