

វីរបុរសបាល់ទាត់ក្រុមអ្នកមានបុណ្យ Barcelona និងក្រុមសាំបាប្រេស៊ីល Dani Alves បានបដិសេធថាខ្លួនមិនបានធ្វើការចាប់រំលោភនារីម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណនៅក្នុងក្លឹបរាត្រីមួយនាទីក្រុងបាសេឡូណាក្នុងខែធ្នូ ឆ្នាំ២០២២ ឡើយ។ទោះយ៉ាងណាអតីតខ្សែការពារស្លាបស្តាំដ៏ល្បីល្បាញ រូបនេះបានចូលមកបង្ហាញខ្លួនមុខអង្គជំនុំជំរះនៅថ្ងៃចុងក្រោយនៃការកាត់ក្តីរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញ។គួររំលឹកថាអតីតកីឡាករដែលលេងអោយក្លឹបច្រើនបំផុតមួយនៅអឺរ៉ុប វ័យ ៤០ ឆ្នាំពោរពេញដោយបទពិសោធន៏រូបនេះបានជាប់ពន្ធនាគារដោយគ្មានប្រាក់ធានានៅក្រៅឃុំចាប់តាំងពីគាត់ត្រូវបានចាប់ខ្លួនក្នុងខែមករាឆ្នាំមុនមកម្លេះ។ស្ថិតក្នុងទឹកមុខស្រពាប់ស្រពោន Alves បានប្រាប់តុលាការក្រុង Barcelona ថាៈនារីម្នាក់នោះមិនមែនជាជនរងគ្រោះទេ គឺគាត់អាចចាកចេញបានដោយមានសេរីភាព និងគ្មានការ ការគំរាមកំហែងមកលើរូបនាងទេ ហើយប្រសិននាងចង់ចាកចេញគឺពិតជាអាចធ្វើបានមិនពិបាកទេ។

ផ្ទុយទៅវិញចម្លើយសារភាពហាក់ពុំមានប្រសិទ្ធភាពទេ ខណៈព្រះរាជអាជ្ញាកំពុងអំពាវនាវឲ្យមានការកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំ និងសំណងហិរញ្ញវត្ថុជុំវិញរឿងក្តីដ៏ចម្រូងចម្រាសនះ។ក៏ព្រោះតែពត៌មានមួយនេះ ចំនុចខ្លះនៃសាច់រឿងធ្វើអោយអ្នកតាមដាន អាចនិងពិបាកយល់។ក៏ព្រោះតែជនជាប់ចោទ Alves ធ្លាប់បានប្រាប់តុលាការថា គាត់បានល្បួងនាងចូលទៅក្នុងបង្គន់មួយនៃបន្ទប់ VIP នៃក្លឹបរាត្រី Barcelona មុនពេលបង្ខំនាងឱ្យរួមភេទជាមួយគាត់ទៅវិញ(Sic)។
ប្រពន្ធរបស់ Alves នាង Joana Sanz វ័យ៣១ឆ្នាំ បានលើកឡើងផងដែរថាៈយប់កើតហេតុនោះ គាត់ស្រវឹងខ្លាំងណាស់ នៅពេលដែលគាត់ត្រលប់មកផ្ទះ និងបានដើរបុកគ្រឿងសង្ហារឹម មុនពេលដួលទៅលើគ្រែដែក។ ជាមួយគ្នានេះដែរមិត្តភ័ក្តិនាររីរងគ្រោះដែលនៅជាមួយជនរងគ្រោះថ្ងៃកើតហេតុនាងបានប្រាប់តុលាកាថា ស្រ្តីរងគ្រោះបានចាកចេញពីពីបង្គន់ហើយបាននិយាយថ Alves ពិតជាបានធ្វើអោយ រូបនាងមានការឈឺចាប។រីឯ Alves កំលុងពេលរងការចោរប្រកាន់ដំបូងឡើយបានបដិសេធថាមិនស្គាល់ជនរងគ្រោះដែលត្រូវបានចោទ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ហើយក្រោយមកបែរជាទទួលស្គាល់ថា គាត់បានរួមភេទជាមួយនាង ប៉ុន្តែនិយាយថាវាជាការព្រមព្រៀងគ្នា។
ប្រភព:BBC
វីដេអូ:

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



