
អ្នកគាំទ្រមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីតារាឆ្នើមក្នុងដួងចិត្តដ៏ល្បីល្បាញគឺកំពូលខ្សែប្រយុទ្ធ Lionel Messi មិនមានឈ្មោះចូលលេងក្នុងជម្រើសដំបូងសម្រាប់ក្លឹបមកពីលីកកំពូលសហរដ្ឋអាមេរិកគឺ Inter Miami សម្រាប់ការប្រកួតមិត្តភាពរបស់ពួកគេជាមួយក្លឹបនៅលីគកំពូលជប៉ុន J1 League គឺក្រុម Vissel Kobe នៅថ្ងៃពុធទី ៧ ខែកុម្ភៈ ២០២៤នេះ។អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិលើបណ្តាញសង្គមទាក់ទងនិងបញ្ហានេះយ៉ាងដូច្នេះថាៈខ្ជះខ្ជាយពេលវេលាដើម្បីមើលការប្រកួត។ កីឡាករផ្សេងទៀតក៏បានបញ្ចេញអារម្មណ៏ស្រដៀងគ្នាយ៉ាងMessi ទៀតទេ :កុំមើលអី ហើយឈប់បោកប្រាស់មនុស្សដែលមកមើល Messi សងលុយវិញទៅមនុស្សមិនបានការ។
គួរកត់សម្គាល់ថាក្រុម Inter Miami បានកំនត់កាលវិភាគលេងទល់និងក្លឹបជប៉ុននៅពហុកីឡដ្ឋានជាតិជប៉ុនក្នុងទីក្រុងតូក្យូ ខណៈប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi បានត្រឹមតែអង្គុយកៅអីបម្រុងនិងប្តូរចូលលេងចាប់តាំងពីនាទី៦០។គួររំលឹកថាMessi ចាប់ផ្តើមប្រកួតចុងក្រោយនៅថ្ងៃទី ១៩ ខែមករា ទល់នឹង Al-Hilal ក្នុងការប្រកួត Riyadh Season Cup ខណៈក្រុម SPLបានផ្តួលពួកគេដោយលទ្ធផល ៤ទល់និង២ មុនពេលចូលលេងបម្រុងអំឡុងពេលចាញ់ក្រុមAl-Nassr ដែលមិនមានវត្តមាន Cristiano Ronaldo ក្នុងលទ្ធផល ៦ទល់និង០។គួរកត់សម្គាល់ថាម្ចាស់ជើងឯកបាល់មាន៨សម័យ ក៏បានដើរួនាទីជាកីឡាករបម្រុងនិងមិនបានចូលលេងសោះកំលុងពេលពួកគេ Inter Miami បានផ្តួល Hong Kong XI ៤ទល់និង១ ផងដែរ។សម្រាប់ការប្រកួតនេះលទ្ធផលគឺស្មើគ្នា០ទល់និង០ នៅម៉ោងធម្មតា និង បន្តកាត់សេចក្តីបាល់ប៉េណាល់ទី ខណៈVissel Kobe បានយកឈ្នះ ៤ទល់និង៣ ដោយបាល់កាត់សេចក្តីប៉េណាល់ទី។
ទោះបីមិនមានវត្តមានតារាឆ្នើមប៉ុន្តែមិត្តរួមក្រុមជម្រើសដំបូងប៉ុន្តែ Luis Suarez ដឹកនាំការប្រយុទ្ធ ខណៈ Julian Gressel និង Robert Taylor ចាប់ដៃគូជាមួយកីឡាករជើងចាស់សញ្ជាតិអ៊ុយរូហ្គាយកំលុងអវត្តមានរបស់ Lionel Messi ។
ប្រភព:Sportskeeda
Inter Miami vs Vissel Kobe(ម៉ោងធម្មតា)

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



