គុនខ្មែរ៖ កីឡាករគុនខ្មែរ សែន ច័ន្ទរទ្ធីគុន ឬក៏ Thiago បានប្រកាសនៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៤នេះថា រូបលោកចង់ប្រកួតសងសឹកជាមួយនឹងអ្នកប្រដាល់ថៃ សៃយុគ ។ គួររំលឹកផងដែលថា សៃយុគ ទើបជួបជាមួយនឹងអ្នកប្រដាល់គុនខ្មែរ ធន់ រិទ្ធី ក្នុងជំនួបមហាព្រឹត្តិការណ៍របស់កម្មវិធី គ្រុនគុនខ្មែរ ដែលបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា។
យ៉ាងណាមិញ ក្រោយចប់ការប្រកួត យោងទៅតាមការសម្ភាសផ្សេងៗជាមួយនឹងកីឡាកររូបនេះហាក់បីបង្ហាញការស្រឡាញ់ និងចូលចិត្ត ប្រទេសកម្ពុជា ក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ខ្លួននៅទឹកដីកម្ពុជាជាលើកដំបូង។
ខណៈក្រោយបន្ទាប់ការប្រកួត រវាង សៃយុគ និង ធន់ រិទ្ធី ស្រាប់តែអ្នកប្រដាល់សញ្ជាតិ ដើម Thiago ដែលធ្លាប់ប្រកបអាជីពនៅប្រទេសថៃ ជាច្រើនប្រកួត បានបង្ហាញចំណាប់អារម្មណ៍ចង់សុំសងសឹក សៃយុគ ម្តងទៀត តាមរយៈគណនី Facebook ផ្លូវការណ៍របស់ខ្លួន ខណៈ សៃយុគ ធ្លាប់បានផ្តួល Thiago ម្តងនៅឯសង្វៀន ថៃហ្វៃ កាលពីឆ្នាំ២០១៣ ដោយពិន្ទុ។
(អេស៉្បាញ)៖ ក្លឹបអធិរាជស Real Madrid ដណ្តើមបានជ័យជម្នះជើងទី២ ១:០ ទៅលើក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ដ៏មិនគួរឱ្យជឿ ដោយសរុបទាំង២ជើង ៤:៣ ។ គួរកត់សម្គាល់ថា នៅចុងម៉ោងទៅហើយនោះខ្សែប្រយុទ្ធ Mato Joselu បានស៊ុតបញ្ចូលទីតាមស្មើនៅនាទី៨៨ និងគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនធម្មតា! ត្រឹម៣នាទី Real Madrid វាយបក២គ្រាប់ ផ្តួល Bayern ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ក្រោយទទួលជ័យជម្នះ Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រដូវកាល ២០២៣/២៤ នេះ ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Borussia Dortmund ៕ សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖