

(អង់គ្លេស)៖ លោក Fabrizio Romano បានអះអាងថា ក្លឹបមេឃខៀវ Manchester City បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Savio ពីក្លឹបបារាំង Troyes ដែលជាសមាជិកនៃក្រុម City Football Group (CFG)។ ជាក់ស្តែង កីឡាករវ័យ ១៩ឆ្នាំ បច្ចុប្បន្នកំពុងខ្ចីជើងពេញមួយរដូវកាលនៅក្រុម Girona នៅលីគ Liliga ប្រទេសអេស៉្បាញ។

គួរកត់សម្គាល់ថា Savio បានធ្វើឱ្យប្រធានក្លឹប Man City ចាប់អារម្មណ៍ចាប់តាំងពីចូលរួមជាមួយក្លឹប Girona កាលពីរដូវក្តៅមុន ដោយបានស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៧គ្រាប់ នៅក្នុងការប្រកួត La Liga ចំនួន ២៣លើក ក្នុងរដូវកាលនេះ។ ឥទ្ធិពលរបស់ក្មេងជំទង់រូបនេះ គឺជាកត្តាដ៏ធំមួយនៅពីក្រោយការប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម Girona ខណៈក្រុមរបស់លោក Michel បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ ក្នុងតារាង ដោយតាមពីក្រោយក្រុមកំពូលតារាង Real Madrid ២ពិន្ទុ ប៉ុន្តែនាំមុខ ៦ពិន្ទុ លើក្រុម Barcelona និង ៨ពិន្ទុពីលើក្រុម Atletico Madrid ។
គួរជម្រាបផងដែរថា Savio បានចូលរួមជាមួយ Troyes ពីក្លឹបប្រេស៊ីល Atletico Mineiro ក្នុងនាមជាកីឡាករអាយុ ១៨ឆ្នាំ ក្នុងរដូវក្តៅឆ្នាំ ២០២២ ដោយក្លឹបបារាំងបានបង់ថ្លៃកំណត់ត្រាក្លឹបចំនួន ៦.៥លានអឺរ៉ូ ខណៈសាមីខ្លួនច្រានចោលការផ្លាស់ទៅ Arsenal ហើយមានក្តីប្រាថ្នាចង់លេងឱ្យក្រុមរបស់លោក Pep។ គួរបញ្ជាក់ដែរថា Savio នឹងផ្ទេរមករួមទ្រនំជាមួយ Man City នៅចុងរដូវកាលនេះ ស្របពេលកុងត្រាខ្ចីជើងនៅ Girona ក៏ផុតកំណត់ដូចគ្នា៕
ប្រភព៖ SPORTBIBLE

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



