
បរទេស៖ លោក Hansi Flick ត្រូវបានគេរាយការណ៍ថា នឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដាក់ខ្លួនក្នុងការប្រជែង ដើម្បីដឹកនាំក្រុម Barcelona នៅរដូវកាលក្រោយ។ កាលពីខែមុនលោក Xavi បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលថា គាត់មានបំណងបោះបង់តំណែងរបស់គាត់នៅចុងរដូវកាលនេះ។
ខណៈដែលបច្ចុប្បន្នបុរសសញ្ជាតិអេស្ប៉ាញរូបនេះកំពុងផ្តោតលើការដណ្តើមកៅអីនៅក្របខណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ក៏ដូចជាការព្យាយាមដើម្បីឈ្នះការប្រកួតក្នុងរដូវកាលនេះ ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Barca ក៏កំពុងការងារដំណើរការ ដើម្បីស្វែងរកអ្នកស្នងតំណែងរបស់គាត់ផងដែរ។
ថ្វីត្បិតតែលោក Flick បានបរាជ័យក្នុងការដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ក៏ដោយ ប៉ុន្តែរូបលោកបានស្ថិតក្នុងចំណោមបេក្ខជនម្នាក់ដែលត្រូវបានគេចោទប្រកាន់ថា មានអ្នកកោតសរសើរនៅ Camp Nou ។ យោងតាមអ្នកកាសែត BILD លោក Christian Falk ដែលបានបង្ហោះលើ Twitter បានបញ្ជាក់ថាលោក Flick បានទៅរៀនភាសាអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



