Aston Villa បានល់តក្រុមម្ចាស់ផ្ទះ Sheffield United ដោយលទ្ធផលដ៏ក្រាស់ក្រែលមិនអោយតដៃរួចគឺ៥ទល់និង០ដើម្បីវិលត្រលប់ទៅឈរនៅចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង៤ នៅក្របខណ្ឌPremier League វិញខណៈជ័យជំនះនេះបានរុញអោយក្រុមរហស្សនាមដាវពីរធ្លាក់ទៅដល់បាតតារាងតែម្តង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ក្រុមភ្ញៀវក្រុមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្បាញលោក Unai Emery បានយកឈ្នះលើក្រុមម្ចាស់ផ្ទះដោយគិតត្រឹមតង់ទី១ពួកគេអាចរកបានគ្រាប់បាល់នាំមុខដល់ទៅ ៤ គ្រាប់ឯណោះសម្រាប់ការប្រកួតនៅកីឡដ្ឋាន Bramall Lane កាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។ កីឡាករ John McGinn, Ollie Watkins, Leon Bailey និង Youri Tielemansសុទ្ធសឹងរួមចំណែករកគ្រាប់បាល់អោយក្រុម មុនពេល Alex Moreno បន្ថែមគ្រាប់ទី ៥ បន្ទាប់ពីទើបតែចាប់ផ្តើមលេងនៅតង់ទី២បានបន្តិច។ សម្រាប់ Sheffield Utd បច្ចុប្បន្នគិតត្រឹមសប្តាហ៏ទី២៣រកបានត្រឹមតែ១០ពិន្ទុនិងមានគម្លាតរហូតដល់ទៅ៩ពិន្ទុពីតំបន់សុវត្ថិភាពតែម្តង។ជ័យជំនះនេះបាននាំអោយAston Villa ឈរនៅលេខេរៀងទី៤ និង មានគម្លាតត្រឹម៥ពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាងគឺហង្សក្រហម Liverpool។
ប្រភព:BBC
វីដេអូ: