ក្លិប Bayern Munich បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាបអេស្ប៉ាញ Bryan Zaragoza ដោយជោគជ័យពីក្លិប Granada នៃក្របខណ្ឌ La Liga ។កីឡាករវ័យ 22 ឆ្នាំរូបនេះបានមកដល់ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់រដូវក្តៅ បន្ទាប់ពីនោះកិច្ចព្រមព្រៀងមុនដែលមានរហូតដល់ឆ្នាំ 2029 នឹងចូលជាធរមាន។ Bayern បានចំណាយប្រាក់ 19 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ ដែលរួមបញ្ចូលទាំងថ្លៃខ្ចីជើង ៤ លានអឺរ៉ូ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរបញ្ជាក់ថាBayern មានបញ្ហានៅតំបន់ប្រយុទ្ធវាយលុករបស់ពួកគេពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធ Serge Gnabry និង Kingsley Coman នឹងអវត្តមានជាច្រើនសប្តាហ៍ជាមួយនឹងរបួសរយៈពេលវែង។ ដូច្នេះលោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងកីឡាបាល់ទាត់ អ្នកតែងតែត្រូវមានភាពបត់បែនដូច្នេះយើងត្រូវសម្របទៅនឹងស្ថានភាពបច្ចុប្បន្ន។ការពិត Bayern Munich បានចុះហត្ថលេខានាំយក Zaragoza ចាប់តាំងពីខែធ្នូមកម្លេះ ជាមួយគ្នានេះផងដែរ មានវត្តមានសម្រាប់ការប្រកួតនៅផ្ទះនៅថ្ងៃសៅរ៍ជាមួយ Borussia Moenchengladbach ។
អតីតយុវជនរបស់ក្លឹប Granada កីឡាករ Zaragoza វ័យ២២ឆ្នាំបានស៊ុតបញ្ចូលទី ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ២ លើកក្នុងការប្រកួត La Liga ចំនួន ២១ ដងក្នុងរដូវកាលនេះ រួមទាំងការស៊ុតបាល់បញ្ចូលទីពីរដងក្នុងការប្រកួតស្មើ ២-២ ជាមួយ Barcelona ក្នុងខែតុលាឆ្នាំមុន។សម្រាប់ Zaragoza នេះផងដែរគឺមានឈ្មោះដូចទៅហ្នឹងក្លឹបបាល់ទាត់លីកលំដាប់ទីពីរគឺ Real Zaragoza ផងដែរ។
ប្រភព:Besoccer
វីដេអូ:
ប្រភព:BBC
្ម