Fulham បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Chelsea ម្នាក់

Published 3 years ago
492 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹប Fulham បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Armando Broja ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមតោខៀវ Chelsea រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ អនាគតរបស់ Broja គឺជាចំណុចពិភាក្សាដ៏សំខាន់មួយនៅថ្ងៃផុតកំណត់នៃរដូវរងា ដោយដំបូងឡើយ Chelsea គិតថានឹងរង់ចាំការផ្តល់ជូន ៥០លានផោន ប៉ុន្តែ Chelsea ក៏បានដាក់ចុងប៊ិចលើកិច្ចព្រមព្រៀងរយៈពេលខ្លីឲ្យកីឡាករវ័យ ២២ឆ្នាំ រូបនេះចំណាយពេលដែលនៅសេសសល់នៃយុទ្ធនាការនៅឯគូប្រជែង West London។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Fulham sources confident they've sealed signing of Chelsea striker for low  loan fee with medical underway

គួរកត់សម្គាល់ថា Broja បានបង្ហាញខ្លួន ១៩ដង នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Chelsea ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់។ មិនតែប៉ុណ្ណោះកីឡាករអន្តរជាតិអាល់បានី ក៏ជាគោលដៅផ្ទេរសម្រាប់ Wolves និង AC Milan នៃរដូវកាលនេះផងដែរ៕

Armandjo Broja celebrates scoring a goal

ប្រភព៖ SportsMole

Article Tags
Related Articles
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829