បរទេស៖ Bayern Munich បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Jonah Kusi-Asare កាលពីថ្ងៃព្រហស្បតិ៍ ដោយកីឡាករវ័យក្មេងបានកាន់អាវលេខ 9 ដែលបច្ចុប្បន្នពាក់ដោយ Harry Kane ។ កីឡាករជម្រើសជាតិអង់គ្លេសបានពាក់លេខ៩តាំងពីចាកចេញពី Tottenham កាលពីរដូវក្តៅ ដែលគាត់បានពាក់អាវលេខ 10 ដ៏ល្បីល្បាញនៅទីនោះ។ Kane បានបំបែកកំណត់ត្រា Bundesliga ជាច្រើនលើកមកទល់ពេលនេះ ហើយកំពុងរកបាន 23 គ្រាប់ក្នុងលីគសម្រាប់រដូវកាលនេះ បន្ទាប់ពីលេងបានតែ 19 ប្រកួតប៉ុណ្ណោះ។ Bayern បានបង្ហាញនៅថ្ងៃបីតទីផ្សារដោះដូរខែមករានៅអាល្លីម៉ង់ថា ពួកគេបានបញ្ចប់ការចុះកុងត្រាលើខ្សែប្រយុទ្ធដែលនឹងស្នងតំណែងរបស់ Kane ជាមួយនឹងការចុះហត្ថលេខាលើ Kusi-Asare ពី AIK Solna ក្នុងតម្លៃ 4.5 លានអឺរ៉ូ (3.8 លានផោន / 4.9 លានដុល្លារ) ។ ប៉ុន្តែអ្នកគាំទ្របានកត់សម្គាល់ឃើញកីឡាករអាយុ 16 ឆ្នាំកាន់លេខក្រុមដ៏មានតម្លៃរបស់ Kane នៅថ្ងៃចុះហត្ថលេខា។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទោះបីជាយ៉ាងណាមិញនេះគ្រាន់តែជាភាន់ច្រលំព្រោះ Kane នឹងបន្តពាក់អាវលេខ 9 ដែលនាំឱ្យគាត់ទទួលបានជោគជ័យក្នុងអាណត្តិនេះ។ លេខក្រុមរបស់ Kusi-Asare សំដៅលើកន្លែងរបស់គាត់នៅក្នុង U19 របស់ Bayern ជាកន្លែងដែលគាត់នឹងលេងរហូតដល់ចប់រដូវកាលនេះមុននឹងទទួលបានឪកាសលេងនៅឈុតធំ៕