

Vincent Kompany នឹងត្រលប់ទៅជួបអតីតទីលានប្រកួតរបស់គាត់វិញនៅពេលដែលគ្រូបង្វឹក សញ្ជាតិបែលហ្សិកនិងដឹក នាំក្រុម Burnley មកកាន់កីឡដ្ឋាន Etihad សម្រាប់ការប្រកួតប្រជែងដ៏លំបាកជាមួយក្រុមម្ចាស់ជើងឯក Premier League Manchester City នៅវេលាម៉ោង ២និង ២៥នាទី ឈានចូលថ្ងៃព្រហស្បត្ត៏ទី១កុម្ភៈ ២០២៤ស្អែកនេះ។ក្រុម ទាំងពីរជួបគ្នាជាលើកដំបូងចាប់តាំងពីបើកយុទ្ធនាការកាលពីខែសីហាឆ្នាំមុន ខណៈក្រុម Man.City បានយក ឈ្នះក្នុងលទ្ធផល ៣-0នៅទឹកដី Turf Moor ។ បច្ចុប្បន្ន Man.City ឈរនៅលេខរៀងទី៣ មាន៤៣ពិន្ទុខណៈការប្រកួត៦ដង ចុងក្រោយនៅEPLគឺ ឈ្នះ៤ស្មើ១និងចាញ់១ ខណៈ Burnley ឈរនៅលេខរៀងទី១៩បន្ទាប់ពីបាតតារាងបន្ទាប់ពីឈ្នះតែ១ ដងប៉ុណ្ណោះពីការប្រកួត៦ដងចុងក្រោយពោលគឺស្មើ២និងចាញ់៣។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១២ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺ Burnley មិនដែលឈ្នះ Man.City ទេ។ក្នុងនោះក្រុមម្ចាស់ផ្ទះ
២.ពត៌មានក្រុមMan.City (ម្ចាស់ផ្ទះ)
លោក Pep Guardiola បានបញ្ជាក់ថាគាត់មានក្រុមពេញលេញសម្រាប់ជ្រើសរើស ខណៈដែល Erling Haaland ឥឡូវនេះបានជាសះស្បើយពីរបួស តែអាចនិងចូលលេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Ake, Gvardiol; Rodri, Kovacic; Bernardo, Foden, Doku; Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣

៣.ពត៌មានក្រុម(ភ្ញៀវ)
Burnley អាចនឹងគ្មានកីឡាករច្រើនដល់ទៅប្រាំពីរនាក់សម្រាប់ការធ្វើដំណើរទៅកាន់ Etihad។ Sander Berge និង Aaron Ramsey ទាំងពីរនាក់កំពុងតស៊ូជាមួយជំងឺ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Vitinho, O’Shea, Ekdal, Al-Dakhil; Gudmundsson, Cullen, Brownhill, Odobert; Amdouni, Foster
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៤:១ Burnley
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



