លោក Jorge Mendes ផ្តល់សំណើរទៅកាន់ Barca លើការចុះកុងត្រាលើអតីតគ្រូបង្វឹក Man Utd និង Real ម្នាក់
ទំហំអក្សរ
តូច
ធំ
បរទេស៖ ភ្នាក់ងារដ៏ល្បីឈ្មោះលោក Jorge Mendes ត្រូវបានគេរាយការណ៍ថា បានផ្តល់នូវសំណើរលើការចុះហត្ថលេខាលើលោក Jose Mourinho ដែលទើបតែបាត់បង់អាជីពរបស់ខ្លួននៅក្លឹប AS Roma ទៅកាន់ក្លឹប FC Barcelona ដែលគ្រូបង្គោលបច្ចុប្បន្នគឺលោក Xavi Hernandez បានប្រកាសថា លោកនឹងលាលែងពីតំណែងនៅចុងបញ្ចប់រដូវកាលនេះ ។ បន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯក La Liga កាលពីរដូវកាលមុន បច្ចុប្បន្នក្រុម Barcelona កំពុងឈរលើលេខរៀងទី៤នៃតារាងលីគកំពូលអេស្ប៉ាញ ដោយមាន១១ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាង Girona និង១០ពិន្ទុតាមពីក្រោយក្រុម Real Madrid ផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ថា លោក Xavi បានទទួលលទ្ធផលល្អគួរកត់សម្គាល់ ក្រោយរូបលោកទទួលបានទទួលនាទីជាអ្នកចាត់ការក្លឹប Barcelona បន្ទាប់ពីលោក Ronald Koeman កាលពីឆ្នាំ២០២១ ដោយលោកបានដឹកនាំក្រុមឈ្នះ ៧៦លើក ក្នុងការប្រកួតសរុប ១២២ដង និងមានស្ថិតិឈ្នះសរុប ៦២% ។ ទោះបីយ៉ាងណាមិញ ក្រោយការប្រកាសចាកចេញរបស់លោក បច្ចុប្បន្នដោយយោងទៅតាមការចុះផ្សាយថា សារព័ត៌មាន ABC បានបញ្ជាក់ថា លោក Jorge Mendes ដែលភ្នាក់ងាររបស់លោក Jose Mourinho បានផ្តល់នូវសំណើរមួយទៅកាន់ក្លឹប FC Barcelona ក្នុងការតែងតាំងលោក Mourinho ធ្វើគ្រូបង្គោលបន្ទាប់របស់ក្លឹប Barcelona ។ លោក Deco ដែលបច្ចុប្បន្នជាក្រុមប្រឹក្សាភិបាលរបស់ក្លឹប Barcelona ត្រូវបានគេជឿជាក់ថា រូបលោកមានទំនាក់ទំនងល្អជាមួយនឹងលោក Jorge Mendes ផងដែរ៕
Article Tags
Related Articles