
បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរប់សក្លឹប Newcaslte United លោក Alan Shearer បានទទូចថា ខ្សែប្រយុទ្ធឆ្នើមរប់សក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford នឹងមានការសោកស្តាយជាខ្លាំងនៅពេលដែលរូបគេបញ្ចប់អាជីពជាកីឡាករាល់ទាត់ប្រសិនបើរូបគេបន្តឥរិយាបទដូចនាពេលបច្ចុប្បន្ននេះ។ លោក Alan Shearer បានបង្ហាញនូវការយល់ឃើញរបស់លោកក្នុង BBC ថា៖ «គាត់ [Rashford] នឹងមានការសោកស្តាយជាខ្លាំងនៅចុងបញ្ចប់នៃអាជីពរបស់គាត់ប្រសិនបើគាត់បន្តធ្វើរឿងទាំងអស់នេះបន្តទៀត។ ៣០គ្រាប់កាលពីរដូវកាលមុន និង៤គ្រាប់នៅរដូវកាលនេះ [គិតត្រឹមពេលនេះ] នៅពេលដែលខ្ញុំមើលគាត់លេងម្តងៗ មានអារម្មណ៍គាត់ដូចលេងបាល់ទាត់ទាំងមានផែនទាំងមូលនៅលើស្មាររបស់គាត់អញ្ចឹង»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



