
(អេស៉្បាញ)៖ ក្នុងពេលថ្មីៗនេះ ក្រោយអ្នកចាត់ការទូទៅក្លឹប Barcelona លោក Xavi ប្រកាសចែកផ្លូវនៅចុងបញ្ចប់នៃរដូវកាលនេះ ស្រាប់តែកីឡាករមួយចំនួន ក៏កំពុងតែមានទំនោរបង់ចាកចេញដូចគ្នា។ ទន្ទឹមនឹងនេះ ខ្សែការពារស្លាប Sergi Roberto ត្រូវបានគេអះអាងថា នឹងចាកចេញពី Barcelona តំណាលគ្នាជាមួយលោក Xavi ។ ក្រោយលេចឮដំណឹងនេះ ក្រុមកាំភ្លើងធំ Arsenal កំពុងតែមានទំនាក់ទំនងជាមួយកីឡាករ Roberto ជុំវិញការផ្ទេរដ៏មានសក្កានុពល។
គួរកត់សម្គាល់ថា Roberto បានចំណាយពេលអាជីពជាន់ខ្ពស់ទាំងមូលរបស់គាត់ជាមួយក្លឹបយក្សកាតាឡាន តាំងពីបង្ហាញខ្លួនលើកដំបូង ១៨ឆ្នាំ ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ ជាក់ស្តែង កីឡាករវ័យ ៣១ឆ្នាំ រូបនេះបានបន្តបង្ហាញខ្លួនសរុបចំនួន ៣៦៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ Barca។ ថ្វីបើមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្លឹបក៏ដោយ ក៏អនាគតរបស់ Roberto បច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំនេះ ខណៈក្លឹបបច្ចុប្បន្នមិនមានចេតនាបន្តកិច្ចសន្យាថ្មីដល់ Roberto ឡើយ។
គួរជម្រាបដែរថា ក្លឹបកាំភ្លើងធំ កំពុងតាមដានស្ថានភាពរបស់ Roberto ជាមួយនឹងភាពប៉ិនប្រសប់របស់គាត់ ហើយត្រូវបានគេជឿថាជាកត្តាដ៏សំខាន់មួយ នៅពីក្រោយការចាប់អារម្មណ៍របស់ Arsenal។ បន្ថែមពីនេះ Arsenal កំពុងបើកការពិភាក្សាចរចាលើកិច្ចព្រមព្រៀងមួយនេះ មិនបង្អង់យូរឡើយ៕
ប្រភព៖ SportsMole

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons […]



