
បរទេស៖ Rhodri Giggs ប្អូនប្រុសបង្កើតរបស់ Ryan Giggs ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United បានធ្វើការរឹះគន់ជាសាធារណៈទៅកាន់បងប្រុសរបស់ខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានក្បត់នឹងប្រពន្ធរបស់គាត់កាលពីជាង១០ឆ្នាំមុន។ Rhodri បាននិយាយអំពីរឿងរ៉ាវទាំងអស់នេះក្រោយមានរឿងរ៉ាវផ្សេងៗបន្តបែកធ្លាយជាបន្តបន្ទាប់ ខណៈរូបគេនិយាយនៅក្នុងកម្មវិធី The Central Club Youtube ថា៖ «អ្វីដែលខ្ញុំព្យាយាមធ្វើគឺជាឪពុកល្អ និងមនុស្សល្អម្នាក់ ហើយគាត់នៅក្រៅបង្កើតរឿងរ៉ាវជាច្រើន និងជាមនុស្សឆ្កួត។
ខ្ញុំដឹកថាពួកគេគិតថា ខ្ញុំកំពុងព្យាយាមលក់រឿងរ៉ាវទាំងអស់នេះដោយសារតែខ្ញុំជាប្អូនប្រុសរបស់គាត់ ពីព្រោះខ្ញុំមានទំនាក់ទំនងល្អជាមួយនឹងអ្នកកាសែត ហើយខ្ញុំពិតជាចូលចិត្តគាត់។ ប្រសិនបើខ្ញុំចង់លក់រឿងរ៉ាវទាំងអស់នោះខ្ញុំប្រហែលធ្វើវាតាំងពីឆ្នាំមុន ហើយនឹងធ្វើឲ្យគាត់ចប់សព្វគ្រប់តែម្តង។ ខ្ញុំដឹងរឿងមួយចំនួនដែលអាចបំផ្លាញគាត់បាន ដូច្នេះបើសិនខ្ញុំចង់លក់រឿងទាំងអស់នោះខ្ញុំនឹងធ្វើវា ប៉ុន្តែហេតុអ្វីបានជាខ្ញុំត្រូវធ្វើវា តើហេតុអ្វី បានជាខ្ញុំមិនធ្វើ? ខ្ញុំមិនមែនចង់បង្ករឿងអ្វីទេ ប៉ុន្តែគាត់ត្រូវតែប្រយ័ត្នប្រយែង ព្រោះខ្ញុំក៏អាចធ្វើរឿងទាំងនោះបាន មនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងទាំងនោះបាន ប៉ុន្តែគេជ្រើសរើសមិនធ្វើវា ហើយរឿងទាំងអស់កើតឡើងដោយសារតែគាត់ជាអ្នកបង្កើត គ្មានរណាផ្សេងឡើយ។ អ្នកមិនអាចរស់នៅជីវិតដ៏ស្រស់បំព្រង ជាមួយនឹងគ្រួសារដែលកក់ក្តៅ នៅពេលដែលអ្នកជាអ្នកបង្កើតរឿងទាំងអសនោះមក។ គាត់អាយុប៉ុន្មានហើយ ៤៨, ៤៩? គាត់ត្រូវតែធ្វើខ្លួនឲ្យដូចមនុស្សធំ។ គាត់អាចតែមកខ្ញុំបាន ខ្ញុំសម្រេចចិត្តដើរទៅមុខទៀតហើយ ខ្ញុំមានអាជីពថ្មីនៅសាលាមួយ រឿងចង្រៃដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំកន្លងមក ខ្ញុំនឹងដោះស្រាយវាដោយខ្លួនឯង»៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



