Close
Featured-Image
ទីបំផុត! អតីតកីឡាករឆ្នើម Barcelona រូបនេះ យល់ព្រមផ្លាស់ទៅក្លឹបអារ៉ាប់ Al Shabab
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើក្រូអាត Ivan Rakitić បានបញ្ចប់ការធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប Al Shabab នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយកុងត្រារបស់គាត់ជាមួយក្លឹប Sevilla នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ជាមួយគ្នានេះដែរ កិច្ចសន្យា​របស់អតីតកីឡាករ Barcelona នៅក្លឹបថ្មី នឹង​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចព្រមព្រៀងរយៈ​ពេល​ ១​ឆ្នាំ​កន្លះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

No Lionel Messi reunion for Ivan Rakitic! Sevilla midfielder set to leave  La Liga side and join Saudi side Al-Shabab | Goal.com

បច្ចុប្បន្ន Rakitić មានវ័យ ៣៥ឆ្នាំ ដោយបានចាប់ផ្តើមការប្រកួត ២២លើក ស៊ុតបាន ២គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Sevilla នារដូវកាលនេះ។ គួរកត់សម្គាល់ថា Rakitić បានដើរតួយ៉ាងសំខាន់ក្នុងពានរង្វាន់ Europa League ជាមួយ Sevilla ក្នុងឆ្នាំ ២០១៤ និង ២០២៣ ខណៈរូបលោក បានឈ្នះពានរង្វាន់ La Liga ៤ដង ជាមួយក្លឹប Barcelona រួមជាមួយនឹងការឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០១៥ ផងដែរ៕

Image

ប្រភព៖ The Athletic & Fabrizio Romano

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង