
(អង់គ្លេស)៖ របាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បច្ចុប្បន្នមិនមានគម្រោងទិញយកខ្សែប្រយុទ្ធ Timo Werner ជាអចិន្ត្រៃយ៍ នារដូវក្តៅនេះឡើយ។ ជាក់ស្តែងតារាឆ្នើម Son Heung-min កំពុងមានកាតព្វកិច្ច ប្រកួតប្រជែងក្នុងពាន Asian Cup តំណាងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងមួយរយៈប៉ុណ្ណោះ ដូច្នេះក្លឹប Spurs គ្មានបំណងនឹងទិញ Werner ផ្តាច់កុងត្រានោះទេ ដោយក្លឹបបានត្រឹមខ្ចីជើងខ្សែប្រយុទ្ធអាល្លឺម៉ង់វ័យ ២៧ឆ្នាំ រូបនេះបណ្តោះអាសន្នមួយរដូវកាលប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយាសារព័ត៌មាន Football Insider បានអះអាងថា ក្រុមមាន់ខ្នាយមាស បច្ចុប្បន្នមិនមានទំនោរក្នុងការរក្សា Werner នៅរដូវកាលបន្ទាប់នោះទេ ដែលមានន័យថាគាត់នឹងត្រលប់ទៅ RB Leipzig វិញនៅពេលដែលអ្វីៗបានប្រសើរឡើង។ គួរកត់សម្គាល់ថា កិច្ចសន្យារបស់ Werner ជាមួយក្រុម RB Leipzig នឹងផុតកំណត់ពាក់កណ្តាលឆ្នាំ២០២៦ ខណៈដែលនៅអំឡុងឆ្នាំ២០២០ ក្រុមតោខៀវ Chelsea បានចំណាយប្រាក់ ៤៥.៣លានផោន សម្រាប់ការផ្ទេរកីឡាកររូបនេះ ប៉ុន្តែមិនសូវទទួលបានផ្លែផ្កាគួរឲ្យកោតសរសើរនោះទេ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



