
(អេស៉្បាញ)៖ ក្រោយលេចឮដំណឹងថា គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រកាសចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាល។ ទន្ទឹមនឹងនេះ លោក Mikel Arteta ក៏កំពុងពិចារណាចាកចេញពីក្រុមកាំភ្លើងធំ Arsenal ដូចគ្នា។ ជាមួយគ្នានេះដែរ ក្លឹបអ្នកមានបុណ្យ Barcelona បានកំណត់គោលដៅផ្ទេរដ៏មានសក្កដានុពល ដោយចង់បានលោក Mikel Arteta ដើម្បីជំនួសគ្រូបង្វឹក Barcelona បច្ចុប្បន្នលោក Xavi ដែលរដូវកាលក្រោយរូបគាត់មិនមានវដ្តមានដឹកនាំក្លឹបនោះឡើយ។
រំលឹកដែរថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤១ឆ្នាំ បានក្លាយជាគ្រូបង្វឹកក្រុម Arsenal ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ដោយបានដឹកនាំឈ្នះពានរង្វាន់ FA Cup ១ដង និងពានរង្វាន់ Community Shields ២ដង។ បន្ថែមពីនេះ លោក Mikel Arteta ធ្លាប់លេងនៅថ្នាលយុវជនរបស់ក្លឹប Barcelona ។ បើទោះជាយ៉ាងនេះក្តី Arsenal នៅមានការប្រកួតជាច្រើនទៀតក្នុងរដូវកាលនេះ ខណៈអ្នកគាំទ្របានបង្ហាញសោកសៅ ក្រោយបែកធ្លាយរបាយការណ៍នេះ៕
ប្រភព៖ SPORTBIBLE

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



