Close
Featured-Image
Monaco កំពុងចែចូវខ្សែបម្រើម្នាក់របស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ក្លឹបនៅលីគបារាំង Monaco ត្រូវបានគេរាយការណ៍មកថា កំពុងបើកការពិភាក្សាចែចូវអំពីកិច្ចព្រមព្រៀងខ្ចីជើង ១រដូវកាល សម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់ Fabio Vieira របស់ក្រុមកាំភ្លើងធំ Arsenal ក្រោយខ្សែបម្រើវ័យ ២៣ឆ្នាំ រូបនេះស្ថិតក្នុងស្រមោលតារាឆ្នើម Martin Ødegaard ដែលរូបគេតែងតែទទួលបានការទុកចិត្តពីគ្រូបង្វឹកលោក Mikel Arteta។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal News Channel on X: "AS Monaco have enquired about the possibility of signing #Arsenal's Fabio Vieira 🇵🇹 on loan this January 🗞️ https://t.co/rLw4K4xtbh" / X

គូររំលឹកផងដែរថា កាលពីអំឡុងឆ្នាំ២០២២ ក្លឹប Arsenal បានចំណាយប្រាក់ ៣០លានផោន ដើម្បីដេញថ្លៃផ្តួលក្រុមបិសាចក្រហម Manchester United ដែលប៊ិះនឹងបាត់បង់ទៅហើយនោះ។ ដោយឡែកមុនពេលគាត់មកដល់ Arsenal គាត់មាន assists សរុប ១៤ដង ក្នុងចំណោម ២៧ប្រកួត ជាមួយក្រុម Porto។ ផ្ទុយពីនេះវិញ Vieira រកបាន ៣គ្រាប់ និង ១០ assists ក្នុង ៤៦ប្រកួត ជាមួយ Arsenal។ ជាក់ស្តែង FootballTransfers បានអះអាងថា ភាគីទាំង២ កំពុងពិចារណាសម្រេចលើកិច្ចកុងត្រាមួយនេះក្នុងពេលឆាប់ៗខាងមុខ៕

We've got a problem' - Arsenal boss Mikel Arteta delivers worrying Fabio Vieira injury update as operation and recovery timeline confirmed | Goal.com India

ប្រភព៖ sportsmole

អត្ថបទទាក់ទង