
បរទេសៈ ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា នឹងពិចារណាក្នុងការលក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Vinicius Junior ប្រសិនបើពួកគេពិតជាអាចចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្រុម Paris Saint Germain នៅទីផ្សារនាពេលបច្ចុប្បន្ននេះ។ ទោះជា Mbappe បានបន្តកុងត្រាជាមួយនឹងក្រុម PSG កាលពីឆ្នាំ២០២២ ពិតមែន ប៉ុន្តែ Mbappe នៅតែជាផែនការមេសម្រាប់ក្រុម Real Madrid និងផ្សារភ្ជាប់ពាក្យចរចាមរ៉ាមជាខ្លាំងថាខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងផ្ទេរទៅ Santiago Bernabeu រដូវកាលក្រោយ។ ខ្សែប្រយុទ្ធបារាំងរូបនេះបច្ចុប្បន្នបានឈានចូលកិច្ចរយៈពេល៦ខែចុងក្រោយជាមួយនឹងក្រុម PSG ហើយបើយោងទៅតាមសារព័ត៌មាន Sport បានចុះផ្សាយថា ប្រសិនបើក្រុម Real Madrid អាចបញ្ចប់ការចុះកុងត្រាលើ Kylian Mbappe មែននោះពួកគេនឹងពិចារណាលក់ Vinicius Jr ចេញក្រោមមូលហេតុ ដើម្បីបន្សល់កន្លែងទំនេរសម្រាប់សមាជិកថ្មីនៅក្នុងក្រុម។
របាយការណ៍ខាងលើបន្ថែមថា ប្រធានក្លឹប Real Madrid លោក Perez មិនបានមើលឃើញថា Vinicius Jr គឺផ្នែកដ៏សំខាន់បំផុតសម្រាប់ក្រុមដែលខ្វះមិនបានឡើយ ខណៈលោកបានមើលឃើញ Mbappe ថាជាកីឡាករដែលក្រុម Real Madrid ត្រូវបានជាចាំបាច់៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


