
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United មិនអាចមានលទ្ធភាពក្នុងការបន្តការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ក្រោមការដឹកនាំម្ចាស់ភាគហ៊ុន ២៥% លោក Sir Jim Ratcliffe នោះទេ ទោះបីជាលោកជាអ្នកវិនិយោគថ្មីនៅ Old Trafford ក៏ដោយ។ រំលឹកដែរថា Man Utd បានប្រកាសពី CEO ថ្មីលោក Omar Berrada ដែលផ្លាស់មកពីគូប្រជែង Manchester City ហើយកំពុងសម្លឹងមើលនូវការពង្រឹងចំនួន ៤ ផ្នែកនៅក្នុងទីផ្សាររដូវក្តៅ។
គួរកត់សម្គាល់ថា អ្នកចាត់ការទូទៅលោក Erik ten Hag ស្នើដល់ក្លឹបជាកំហិត ដើម្បីចំណាយលើកីឡាករថ្មី ដោយសារ Man Utd ចង់បានការប្រកួតប្រជែងនៅ Premier League។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Kieran Maguire អះអាងថា Man United នៅតែជំពាក់តួលេខកំណត់ត្រាតម្លៃផ្ទេរ ដោយគាត់បាននិយាយទៅកាន់ Football Insider យ៉ាងដូច្នេះថា «ខ្ញុំបានឃើញឯកសាររួចហើយ ការចំណាយលើការផ្ទេររបស់ Manchester United បានកើនឡើងដល់ ៣៦៤លានផោន ដែលជាកំណត់ត្រា មិនមែនតែក្លឹប (Man Utd) ប៉ុណ្ណោះទេ សូម្បីក្លឹបដទៃក៏ជាប់កំណត់ត្រានេះដូចគ្នា»។
លោក Kieran Maguire បាននិយាយបន្ថែមថា «ការចំណាយច្រើនលើសលប់ មិនមែនជាយុទ្ធសាស្ត្រដ៏ល្អបំផុតនោះទេ»។ «ក្នុងខែមករា ឆ្នាំ២០២៤ នេះអាចមានសក្តានុពលពាក់ព័ន្ធនឹងសាច់ប្រាក់ចេញពីក្លឹប ប៉ុន្តែមិនមែនសម្រាប់ការចុះហត្ថលេខាលើកីឡាករថ្មីនោះទេ»។ ទន្ទឹមនឹងនេះផងដែរ ការចំណាយលើថ្លៃផ្ទេរកីឡាករក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបានជោគជ័យសម្រាប់ Man Utd នោះឡើយ ហើយលោក Berrada ត្រៀមនឹងណែនាំច្បាប់ថ្មីនៅពេលគាត់មកដល់៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



