
(អេស៉្បាញ)៖ យោងតាមរបាយការណ៍ Bar Canaletes បានអះអាងថា ខ្សែបម្រើឆ្នើម Frenkie de Jong គឺកីឡាករចុងក្រោយរបស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលបានចោទសួរអំពីយុទ្ធសាស្ត្រ និងការវិភាគរបស់អ្នកចាត់ការទូទៅលោក Xavi ។ ទន្ទឹមនឹងនេះ ខ្សែបម្រើហូឡង់វ័យ ២៦ ឆ្នាំរូបនេះមានការខឹងសម្បារនឹងគ្រូបង្វឹកលោក Xavi ជាខ្លាំង បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាជុំវិញខ្សែប្រយុទ្ធ Robert Lewandowski ទាក់ទងទៅនឹងការចាប់ផ្តើម១១នាក់ដំបូង តទល់នឹងក្រុម Unionists de Salamanca ដោយកីឡាករ De Jong បាននិយាយថា «វាមិនមែនជាលើកទីមួយនោះទេដែលលោក Xavi និងក្រុមការងាររបស់គាត់ បានវិភាគខុស»។
យ៉ាងណាមិញ Lewandowski ហាក់មិនសប្បាយចិត្តជាមួយនឹងការចាប់ផ្តើមដំបូង ហើយបានចោទសួរនូវការសម្រេចចិត្តរបស់លោក Xavi បន្ទាប់ពីការប្រកួត Copa del Rey ត្រូវបានបញ្ចប់។ គួរជម្រាបផងដែរថា ក្រុម Catalan (Barcelona) ស្ថិតនៅលេខរៀងទី ៣ នៅតារាង La Liga ដោយមាន ៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Girona និងស្របពេលជាមួយគ្នានេះ Barcelona ក៏ទើបតែរបូតពានរង្វាន់ Supercopa de Espana ក្រោមស្នាដៃក្រុមលេខ២ ក្នុងលីគ Real Madrid ផងដែរ៕
ប្រភព៖ sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



