
(អង់គ្លេស)៖ របាយការណ៍ថ្មីៗពីគេហទំព័រដ៏ល្បី បានឲ្យដឹងថា ខ្សែបម្រើការពារកណ្តាល Kalvin Phillips របស់ក្លឹបមេឃខៀវ Manchester City បានយល់ព្រមផ្ទេរទៅកាន់ក្លឹបញញួរធំ West Ham United ក្នុងលក្ខខណ្ឌខ្ចីជើងដល់ខែមិថុនា ក្នុងរដូវកាលនេះ ដោយក្លឹបញញួរធំមានជម្រើសក្នុងការទិញផ្តាច់។ ទន្ទឹមនឹងនេះ ក្លឹប West Ham បានយល់ព្រមលើប្រាក់ឈ្នួល ១៤០,០០០ផោន ក្នុង១សប្តាហ៍ ក៏ដូចជាការបង់ថ្លៃខ្ចីជើងឲ្យ Man City ផងដែរ។
មិនតែប៉ុណ្ណោះ អតីតកីឡាករក្រុម Leeds រូបនេះមិនបានចាប់ផ្តើមការប្រកួតនៅ Premier League ជាមួយ Man City នៅរដូវកាលនេះនោះទេ ដោយបានអស់សង្ឃឹម ក្រោយមិនកៅនៅជម្រើសជាតិអង់គ្លេសសម្រាប់ Euro ២០២៤ ក្នុងរដូវក្តៅនេះ ហាក់បីដូចជារង្គោះរង្គើបន្តិច។ ជាក់ស្តែង ក្រុម Crystal Palace, Newcastle និង Juventus សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករវ័យ ២៨ឆ្នាំ ម្នាក់នេះប៉ុន្តែក្រុម West Ham គឺជាក្លឹបតែមួយគត់ដែលបានធ្វើកិច្ចព្រមព្រៀងជិតរួចរាល់ ខណៈ Phillips ត្រូវបានគេរំពឹងថានឹងទទួលបានការពិនិត្យសុខភាពនៅថ្ងៃពុធនេះ៕
ប្រភព៖ THE SUN & GOAL

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



