Close
Featured-Image
វីរបុរស Man Utd & Liverpool ឯកភាពគ្នា Van Dijk កាន់យ៉ាប់ទៅៗ
ទំហំអក្សរ
តូច
ធំ

បរទេសៈ អតីតតារា Premier League ទាំងនាក់គឺRio Ferdinand និង Michael Owen បានយល់ព្រមលើការធ្លាក់ជើងរបស់ Virgil van Dijk ខណៈដែល Liverpool បានធ្លាក់ចេញពី Champions League ។ កាល​ពី​យប់​ថ្ងៃ​ពុធ ក្រុម Liverpool បាន​ដឹង​ថា ​ពួកគេ​ត្រូវ​ការ​អព្ភូតហេតុ​មួយ​បន្ទាប់​ពី​ការ​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 5-2 នៅ​កីឡដ្ឋាន Anfield ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​ដោយ​ក្រុម Real Madrid។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Rio Ferdinand and Michael Owen agree Virgil van Dijk is ‘getting worse and worse’

នៅ Bernabeu ក្រុមរបស់លោក Jurgen Klopp បានបង្ហាញទម្រង់លេងយ៉ាងរលូន ប៉ុន្តែនៅតែមិនអាចគេចពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដោយសារគ្រាប់បាល់របស់ Karim Benzema ដែលធ្វើឱ្យ Real ឈ្នះ 1-0 កាលពីយប់មិញ សរុបទាំងអស់ 6-2 ។ ខណៈពេលដែលកីឡាករ Liverpool ជាច្រើនបង្ហាញទម្រង់លេងមិនសូវបានល្អឡើយ ប៉ុន្តែកីឡាករហូឡង់ Van Dijk គោលដៅរបស់លោក Ferdinand និង Owen ។

'Can't lace their boots' – Virgil van Dijk is 'overrated' and not in the same league as John Terry or Rio Ferdinand

និយាយអំពីទម្រង់លេងរបស់កីឡាករវ័យ 31 ឆ្នាំ លោក Ferdinand បាននិយាយនៅលើ BT Sport ថា “ខ្ញុំគិតថា មានពេលខ្លះវាមិនអំណោយផលឡើយក្នុងអាជីពរបស់អ្នក។ ប៉ុន្តែបើអ្នកក្រឡេកមើលខ្សែការពារដ៏អស្ចារ្យក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដូចជា John Terry, Jaap Stam, Vidic, Kompany, Sol Campbell … ។ ខ្ញុំ​មិន​ចាំ​ថា ​ពួកគេបង្ហាញទម្រង់លេងអាក្រក់បែបនេះដល់ទៅ​​ចំនួន ៨ ឬ ៩ ក្នុងរដូវកាលសំខាន់ៗ ឡើយ ។ ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម​មាន​ឥទ្ធិពល​លើ​រឿង​នោះ។ នោះជារឿងមួយដែលខ្ញុំនឹងនិយាយ ពេលខ្លះអ្នកត្រូវការក្រុមល្អមួយជុំវិញអ្នក ហើយគាត់មិនមានក្រុមសម្តែងជុំវិញគាត់តាមរបៀបដែលសាកសមនឹងស្ទីលលេងរបស់គាត់ទេ”។

No posts
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031