Close
ads Featured-Image
Prediction: Chelsea អាចវាយបកផ្តួលភ្ញៀវ Middlebrough ទៅវគ្គផ្តាច់ព្រ័ត្រ EFL បានទេ?
ទំហំអក្សរ
តូច
ធំ

លំដាប់ទីពីរដែលដឹកនាំដោយវីរបុរសក្រុមបិសាចក្រហមលោក Michael Carrick មកពីក្របខណ្ឌ Championship មកកាន់កីឡដ្ឋាន Stamford Bridge សម្រាប់​ជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup របស់ពួកគេនាវេលាម៉ោង ៣រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះ។ Chelsea ដែលមានឪកាសស៊ុតរហូតដល់ទៅ ១៨ ដងក្នុង​ជើង​ទីមួយ​នៅកីឡដ្ឋាន Riverside ខណៈ Cole Palmer មានឱកាសរក បាន៣គ្រាប់ប៉ុន្តែ ពួកគេ មិនអាចបញ្ចប់ទីបាននោះទេ។ ដូច្នេះក្រុមលោក Mauricio Pochettino សម្លឹងរកបានគ្រាប់បាល់ យ៉ាងហោចណាស់២គ្រាប់ ដើម្បីកក់ កៅអី ទៅវគ្គផ្តាច់ព្រ័ត្របាន។ ៦ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះនៅគ្រប់ក្របខណ្ឌប្រកួតគឺឈ្នះ៤ចាញ់២ ខណៈ MIddlebrough ឈ្នះ៣ចាញ់ ២ស្មើ១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Middlesbrough 1-0 Chelsea: Wasteful Blues stunned by Championship side in first leg of Carabao Cup semi-final - TNT Sports
១.ប្រវត្តិជួបគ្នា
ជួបគ្នា៦ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺChelsea តែងផ្តួល Middlebrough ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺជំនួប៩ប្រកួតចុងក្រោយ Middlebrough មិនអាច តដៃវាយបកលើក្រុម Chelsea បាននោះទេ។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
Ben Chilwell អាច​នឹង​ចាប់​ផ្តើម​ចូលលេងលើកដំបូង​តាំង​ពី​ខែ​កញ្ញាក្រោយចូល​លេង​ជា​កីឡាករ​បម្រុង​ទល់​នឹង Fulham កាល​ពី​ប្រកួត​លើក​មុន។
Chelsea បន្តអវត្តមានកីឡាករតិចជាង៧នាក់ដោយសាររបួស ខណៈ Nicolas Jackson កំពុងបំពេញកាតព្វកិច្ចនៅAFCON។
Armando Broja ដែលមានទំនាក់ទំនងក្នុងការចាកចេញអាចនិងជាប់ត្រឹមជម្រើសកីឡាករបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Disasi, T Silva, Colwill; Caicedo, Fernandez; Madueke, Gallagher, Sterling; Palmer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

ads

Chelsea wasteful as second-tier Middlesbrough gains 1-0 first-leg advantage in League Cup semifinal - WesternWheel.ca
៣.ពត៌មានក្រុមMiddlebrough(ភ្ញៀវ)
Middlesbrough សង្ឃឹមថានឹងមានវត្តមាន Isaiah Jones ក្រោយចូលលេងជម្រើសដំបូងប្រកួតស្មើ ១ទល់និង១ ជាមួយ Rotherham ។
Luke Ayling និង Sam Greenwood ទាំងពីរមិនទាន់មានសិទ្ធចូលលេងខណៈ Sam Silvera, Riley McGree និង Seny Dieng កំពុងបំពេញកាតព្វអោយ​ជម្រើសជាតិ។ Marcus Forss អាចនឹងដឹកនាំក្រុម Boro ជាមួយនឹងកីឡាករ Emmanuel Latte Lath ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៤ នាក់ដែល​អវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGlover; Ayling, Fry, Clarke, Engel; Barlaser, Howson; Hackney, Rogers, Azaz; Forss
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea៣ : ១ Middlebrough
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង