
ក្រុមម្ចាស់ផ្ទះគឺ Brighton & Hove Albion និងត្រូវធ្វើការប្រកួតជាមួយក្រុមភ្ញៀវ Wolverhampton Wanderers នៅទឹកដី Amex សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅវេលាម៉ោង២ និង ៤៥នាទីឈានចូលថ្ងៃអង្គារទាបភ្លឺទី ២៣ស្អែកនេះ។ក្រុម Wolves នឹងស្វែងរកការឈ្នះពាន Premier League ជាលើកទីបួនជាប់ៗគ្នាពីការប្រកួតក្របខ័ណ្ឌកំពូលជាលើកទី ១ ប្រចាំឆ្នាំថ្មីរបស់ពួកគេ ខណៈ Brighton ៣ប្រកួតចុងក្រោយមិនដែលចាញ់ទេ។ សម្រាប់កំនត់ត្រារវាងក្រុមទាំងពីរគឺ ៦ប្រកួតចុងក្រោយនៅ EPL គឺ Brighton ស្មើ៣ឈ្នះ២និងចាញ់១ ស្ថិតនៅលេខរៀងទី៨ ខណៈ Wolverក្រោយប្រកួត៦ដង ឈ្នះ៤ស្មើ១និងចាញ់១ ស្ថិតនៅលេខរៀងទី១១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៤ដងចុងក្រោយគឺBrightonផ្តួលWolver គ្រប់ក្របខណ្ឌប្រកួតននិងរកបានគ្រាប់បាល់មិនតិចជាង៣គ្រាប់ទេ។
២.ពត៌មានក្រុមBrighton(ម្ចាស់ផ្ទះ)
Brighton អាចនឹងគ្មានកីឡាកររហូតដល់ទៅប្រាំបីនាក់សម្រាប់ការស្វាគមន៍ក្រុម Wolves នៅក្នុងការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSteele; Hinshelwood, Van Hecke, Dunk, Estupinan; Gross, Gilmour, Milner; Buonanotte; Welbeck, Pedro
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមWolver(ភ្ញៀវ)
ក្រុម Wolves នឹងមានកីឡាករអវត្តមានច្រើនជាង៦នាក់នោះទេខណៈអ្នករកគ្រាប់បាល់បានច្រើនជាងគេគឺ Hwang Hee-Chan អវត្តមានរវល់នៅ Asian Cup។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSa; Kilman, Dawson, Bueno; Semedo, Lemina, Doyle, Doherty; Sarabia, Neto; Cunha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton២ : ១ Wolver
ប្រភព:whoscored &sportskeeda&sportsmole

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC



