Close
Featured-Image
Man City ជឿជាក់លើកិច្ចព្រមព្រៀងតម្លៃ ១០លានផោន សម្រាប់ខ្សែប្រយុទ្ធរូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងជំហរក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Savio របស់ក្លឹប Troyes ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ជាមួយនឹងកិច្ចព្រមព្រៀងដែលអាចនឹងត្រូវបានបញ្ចប់ក្នុងតម្លៃតិចជាង ១០លានផោន។ កីឡាករវ័យ ១៩ឆ្នាំ បានចូលរួមជាមួយ Girona ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្រុម Troyes កាលពីខែកក្កដាឆ្នាំមុន ដោយបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍សម្រាប់ក្រុមកំពូលតារាង La Liga ឆឆ្នាំនេះ ដែលស៊ុតបញ្ចូលទីបាន ៦គ្រាប់ និង Assist ៥ដងក្នុងការបង្ហាញខ្លួន ២៣លើក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Savinho: The Man City-owned Brazilian teenager spearheading Girona's climb to the top of La Liga | Goal.com US

គួរកត់សម្គាល់ថា ក្លឹបជាច្រើនកំពុងចាប់អារម្មណ៍លើកីឡាករវ័យជំទង់រូបនេះ ប៉ុន្តែបើយោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា Man City  គឺជាក្រុមដែលមានការពេញចិត្តយ៉ាងខ្លាំង ក្នុងចុះកុងត្រានាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ។ ទន្ទឹមនឹងនេះ​ ក្លឹប Troyes អាចស្នើសុំយ៉ាងហោចណាស់ ៣០លានផោន ពីក្លឹបផ្សេងទៀត ប៉ុន្តែ Man City នឹងចំណាយត្រឹមតែមួយភាគបីនៃតម្លៃនោះប៉ុណ្ណោះ៕

Deco and Barça don't forget about the signing of Savio despite City's 'interest'
ប្រភព៖ sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង