Close
Ads: 88BOL
Featured-Image
ដាវ ប្រកាសបើកក្លឹបប្រដាល់នៅស្រុកខ្មែរដោយមានច្រើនកម្មវិធី និងធ្វើនៅជិតសមុទ្រថែមទៀតផង
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ក្រោយទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាយ៉ាងច្រើនកុះករអ្នកប្រដាល់សញ្ជាតិដើម កាណាដា ដែលវាយតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា រូបគេត្រៀមនឹងបើកក្លឹបប្រដាល់ផ្ទាល់ខ្លួននៅលើប្រទេសកម្ពុជា ខណៈយោងទៅតាមរបាយការណ៍មួយចំនួនបានចុះផ្សាយថា អ្នកប្រដាល់រូបគេនឹងរើសផ្ទះពីអឺរ៉ុបមករស់នៅប្រទេសកម្ពុជានៅខែមីនាឆ្នាំ២០២៤ខាងមុខនេះ។ ទោះបីជាយ៉ាងណាមិញ យោងទៅតាមការបញ្ជាក់ថា របស់ Dave Leduc តាមរយៈករណី Facebook ផ្លូវការណ៍របស់គាត់ គាត់ពិតជាបានបញ្ជាក់ថា៖ «ក្លឹបហាត់ប្រាណដាវ (DAV GYM) គឺជាគម្រោងសម្រាប់អ្នកប្រដាល់ជើងឯកពិភពលោករបស់ដាវ ហើយនឹងមានទីតាំងនៅជិតឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា។ *ឈ្មោះទីក្រុងនឹងត្រូវប្រកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ* ក្លឹបហាត់ប្រាណនេះ​នឹង​បង្រៀន​គុន​ខ្មែរ, ឡេតវេ, MMA, BJJ និង​លំហាត់​ប្រាណ។ កន្លែងនេះ​នឹង​ក្លាយ​ជា​ទិសដៅ​ដ៏​ល្អ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក​មកធ្វើការហ្វឹកហាត់​ក្នុង​ទីតាំង​ឋានសួគ៌មួយ។»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 2 people and baby

May be a graphic of text that says 'ដាវ DAV GYM'

អត្ថបទទាក់ទង