Close
Ads: 88BOL
Featured-Image
មហិច្ឆតាឈ្នះពានលីគរបស់ Arsenal អាចនឹងពិបាក ក្រោយក្លឹបសម្រេចចិត្តធ្វើរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ

បរទេស គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ត្រូវបានប្រាក់ថា ក្រុមរបស់គាត់នឹងមិនធ្វើទីផ្សារក្នុងខែមករានេះឡើយ។ ក្រុម Arsenal បានទទួលរងការបរាជ័យ៣ប្រកួតជាប់ៗគ្នា មុនទទួលបានជ័យជម្នះសារជាថ្មីដោយលទ្ធផល៥-០កាលពីថ្ងៃអាទិត្យលើក្រុម Crystal Palace ដោយបច្ចុប្បន្នរូបគេកំពុងឈរនៅលេខ៣នៃតារាង Premier League ។ ក្រុម Arsenal បច្ចុប្បន្នមាន២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ប៉ុន្តែទន្ទឹមពេលដែលក្រុមរបស់ពួកគេកំពុងទទួលរងកង្វះខ្សែប្រយុទ្ធនោះពួកគេនឹងប្រឈមបញ្ហាពិបាកក្នុងការប្រជែងជើងឯកនៅរដូវកាលនេះ។ ក្រុមដែលមូលដ្ឋាននៅទីក្រុងឡុងមួយនេះក៏បានផ្សារភ្ជាប់នឹងកីឡាករ Ivan Toney ដែលទើបរកគ្រាប់បាល់សារជាថ្មីក្នុងការវិលត្រលប់មកវិញកាលពីថ្ងៃសៅរ៍ ទល់នឹងក្រុម Forest និងកីឡាករ Joshua Zirkzee របស់ Bologna ហើយក៏ដូចជាកីឡាករ Victor Osimhen ផងដែរ។ ទោះបីជាយ៉ាងណាមិញ លោក​ Arteta ត្រូវក្រុមប្រឹក្សាភិបាលរបស់ក្លឹបទទូចថា ក្រុមរបស់លោកនឹងបន្តទៅរហូតដល់ចប់រដូវកាលនេះដោយមិនមានការធ្វើទីផ្សារដោះដូរកីឡាករណាមួយឡើយ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal's Gabriel celebrates scoring against Crystal Palace on January 20, 2024

អត្ថបទទាក់ទង