
ជម្រើស១១នាក់ដំបូងរបស់កីឡាករ Andre Onana នៅក្នុងក្រុមបិសាចក្រហម Man.United អាចស្ថិតក្នុងភាពស្រពិចស្រពិលបន្ទាប់ពីគ្រូបង្វឹករបស់បិសាចក្រហមលោក Erik Ten Hag សម្លឹងចង់បានអ្នកចាំទី Ivan Provedel មករួមក្រុមយោងគេហទំព័រ Mailsport បានចុះផ្សាយ។គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិហូឡង់ចង់បានអ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះមករួមក្រុមកំលុងពេលទីផ្សារដោះដូរកីឡាករនៅខែមករាដែលនៅសល់ពេលត្រឹមតែ១០ថ្ងៃទៀតប៉ុណ្ណោះនិងត្រូវបិទបញ្ចប់។
គួររំលឹកថា Andre Onana គឺជាអ្នកចាំទីជម្រើសដំបូងរបស់ Man. United នាពេលបច្ចុប្បន្ន ប៉ុន្តែទម្រង់លេងនៃការរបូតគ្រាប់បាល់ដ៏ច្រើននៅរដូវកាលដំបូង ពោលគឺយោងគេទំព័រ Transfermarkt.com បានចុះផ្សាយថា អ្នកចាំទីសញ្ជាតិកាមេរូនរូបនេះស្ថិតបានរងការរិះគន់ក្រោយរបូតគ្រាប់បាល់ដល់ទៅ៤៧គ្រាប់ឯណោះក្រោយបង្ហាញខ្លួនត្រឹមតែ២១ប្រកួតអោយក្រុម។បច្ចុប្បន្នអតីតអ្នកចាំទី Ajax កំពុងបំពេញកាតព្វកិច្ចលើឆាកអន្តរជាតិជាមួយក្រុមកាមេរូនក្នុងយុទ្ធនាការ AFCON ខណៈតួនាទីរបស់គេកំពុងត្រូវបានជំនួសដោយកីឡាករអន្តរជាតិតួគីគឺ Altay Bayindir ។
សម្រាប់ Providel ធ្លាប់មានបទពិសោធន៏លេងអោយក្លឹបជាមួយ Empoli និង Spezia មុនពេលចូលរួមជាមួយ Lazio នៅឆ្នាំ២០២២។ទោះយ៉ាងណាកីឡាករវ័យ២៩ឆ្នាំ Provedel បានរក្សា CleanSheet ចំនួន ៣២លើក សម្រាប់ក្រុម Lazio ដែលបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុម Manchester United ។
ប្រភព: Besoccer
វីដេអូ:Providel

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



