
ទីបំផុតអ្នកចាត់ការទូទៅលោក Steven Gerrard បានចុះហត្ថលេខាបន្តកុងត្រារយៈពេលពីរឆ្នាំបន្ថែមទៀតសម្រាប់ក្រុម Al-Ettifaq នៅក្របខណ្ឌ Saudi Pro League ពោលគឺបន្ទាប់ពីការចាកចេញរបស់អតីតមិត្តរួមក្រុម Jordan Henderson និងធ្លាប់ជាកាពីតែនក្រុមហង្សក្រហម Liverpool ទៅកាន់ក្លឹប Ajax ។ មានន័យថាសុពលភាពរបស់គ្រូបង្វឹកអន្តរជាតិអង់គ្លេសរូបនេះនិងបន្តដឹកនាំ ក្រុមរហូតដល់ឆ្នាំ២០២៧ឯណោះ។គួររំលឹកថាអតីតគ្រូបង្វឹក Aston Villa បានចូលរួមជាមួយក្លឹបក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកាលពីរដូវក្តៅឆ្នាំមុនខណៈ Gerrard បានដឹកនាំពួកគេ Al-Ettifaq បញ្ចប់ក្នុងចំណាត់ ថ្នាក់លេខ ៧ នៅពេលនោះនិង បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៨ ក្នុងតារាង ដោយមានគម្លាត ២៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Al-Hilal នោះ ។
Gerrard បច្ចុប្បន្នមានវ័យ៤៣ឆ្នាំ ជាអ្នកចាត់ការម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងដែលមានប្រាក់ខែច្រើនជាងគេបំផុតក្នុងពិភពពោលគឺប្រមាណ ១៥ លានផោនក្នុង១ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះថាៈ នេះគឺជាការរីករាយណាស់សម្រាប់ខ្លួនខ្ញុំ និងគ្រួសាររបស់ខ្ញុំ ហើយមានអារម្មណ៍ថា មានការទទួល ស្គាល់ចំពោះការខិតខំប្រឹងប្រែងជាច្រើន និងការប្តេជ្ញាចិត្ត។
ប្រភព:BBC

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕



