Close
Featured-Image
Haaland ថា Man City ទិញយករូបគេដើម្បីឈ្នះ Champion League
ទំហំអក្សរ
តូច
ធំ

បរទេសៈ Erling Haaland បានលើកឡើងថាក្លឹបមេឃខៀវ Man. City បានចុះហត្ថលេខានាំយករូបគេមករួមក្រុម​គោលបំណង​ធំគឺជួយពួកគេអោយឈ្នះពានកំពូលទ្វីបអឺរ៉ុប Champions League ពោលគឺបន្ទាប់ពីពួកគេបានដឹងពីរបៀបឈ្នះលីកកំពូល Premier League រួចហើយនោះ។​ខ្សែប្រយុទ្ធឆ្នើមវ័យ២២ឆ្នាំ​សញ្ជាតិន័រវេទើបតែបញ្ចេញសមត្ថភាព ស៊ុតបញ្ចូលទី៥ គ្រាប់ពេល RB Leipzig ក្នុងលទ្ធផល៧ ទល់និង០ដើម្បី​ជួយអោយ​ក្រុមលោក Pep Guardiola ឈានទៅ វគ្គ ១/៤ ផ្តាច់ព្រ័ត្របន្តទៀត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Pep Guardiola says Man City's Champions League failures have been down to  their defence, not the lack of Erling Haaland | Football News | Sky Sports

Haalandបានលើកឡើងថាៈ ពិតណាស់ក្លឹបចង់ឈ្នះ Champions Leagueដើម្បីសាងប្រវត្តិសាស្រ្ត ។ពួកគេបានឈ្នះពាន Premier League ចំនួន ៥ ដងក្នុងចំណោម៥លើកចុងក្រោយ៊ ខ្ញុំនៅទីនេះដើម្បីព្យាយាមជួយក្លឹបឱ្យអភិវឌ្ឍកាន់តែច្រើន និងឈ្នះពានរង្វាន់ Champions League ជាលើកដំបូង។ បរាជ័យក្នុងការលើកពាន Champions League រយៈពេល១៥ឆ្នាំប៉ុន្តែMan.City បានឈ្នះពានក្នុងស្រុកដល់ទៅ១៧ដង​ក្រោយពីលោក Sheikh Mansour ចូលមកដឹកនាំក្លឹប ក្នុងឆ្នាំ ២០០៨ ដែលក្នុងនោះពានធំៗគឺ Premier League ចំនួន​ប្រាំមួយ ខណៈអ្នកចាត់ការសញ្ជាតិអេស្បាញបានដឹកនាំក្រុមឈ្នះពាន ៤ដង ក្រោយពីរូបលោកចូលមកដឹកនាំ​ក្លឹប​ក្នុងឆ្នាំ ២០១៦ ៕

អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031