បរទេស៖ ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានទាមទារ៧លានផោនក្នុងលក្ខខណ្ឌខ្ចីជើងបើសិនជាមួយនឹងក្លឹបណាមួយចង់បានខ្សែបម្រើ Kalvin Phillips នៅក្នុងខែមករានេះ។ ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះបន្តផ្សារភ្ជាប់ពាក្យចរចាររ៉ាមក្នុងការចាកចេញពី Eithad បន្ទាប់ពីរូបគេមិនអាចប្រជែងតំណែងរបស់ខ្លួនបានក្រោមការដឹកនាំរបស់លោក Pep Guardiola ។ Philips បានចូលរួមជាមួយនឹងក្រុម Manchester City ពីក្រុម Leeds United កាលពីរដូវក្តៅឆ្នាំ២០២២ ដោយបានបង្ហាញខ្លួន២១ដងប៉ុណ្ណោះ និងជាប់ជម្រើស១១នាក់បានតែ៤ដង ក្នុងរដូវកាលដំបូងរបស់គេជាមួយនឹងក្លឹប។ កីឡាករជនជាតិអង់គ្លេសរូបនេះបានបន្តស្វែងរកតំណែងរបស់ខ្លួនយ៉ាងណាលំបាកនៅរដូវកាលនេះ ដោយបានលេងត្រឹមតែ១០ប្រកួតប៉ុណ្ណោះគិតត្រឹមពាក់កណ្តាលរដូវកាលនេះ។ ជាមួយនឹង Phillips មិនទាន់បានស្វែងរកតំណែងរបស់ខ្លួននៅក្នុងក្រុមរបស់លោក Pep Guardiola បាន ដែលមានន័យថា រូបគេអាចនឹងពិចារណាស្វែងរកទ្រនំថ្មីដើម្បីមានឪកាសបង្ហាញខ្លួនញឹកញាប់ និងស្តារអាជីពរបស់ខ្លួនឡើងវិញ មុនទីផ្សារដោះដូរខែមករានេះបញ្ចប់៕
អង់គ្លេស៖ លោក Roy Keane បានចូលរួមក្នុងការប្រឈមមុខគ្នាដ៏ក្តៅគគុកជាមួយអ្នកគាំទ្រក្លឹប Ipswich Town បន្ទាប់ពី Manchester United បានត្រឹមស្មើគ្នា ១:១ នៅ Premier League។ នៅក្នុងវីដេអូ លោក Keane បាននិយាយថា៖ “ខ្ញុំនឹងរង់ចាំអ្នកនៅចំណតឡាន ហើយយើងអាចពិភាក្សាគ្នាបាន!”៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយស្មើ Ipswich ! អ្នកគាំទ្រ Man Utd ទាមទារគ្រូថ្មី កុំទាន់ដាក់ប្រើកីឡាករ៣រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់៖ Roy Keane’s just offered an Ipswich fan out in the car park😭😭😭 “I’ll wait for you in the […]