

បរទេស៖ កីឡាករថ្មីរបស់ក្លឹបមាន់ក្នាយមាស Tottenham Hotspur គឺ Radu Dragusin បានបញ្ជាក់ថា ខ្លួនបានបដិសេធក្រុមខ្លាំងនៅអាល្លីម៉ង់ Bayern Munich ដើម្បីអាចផ្ទេរមកកាន់ក្លឹបដែលមូលដ្ឋាននៅទីក្រុងឡុង។ ខ្សែការពារឆ្នើមរូបនេះបានក្លាយកីឡាករចំណូលថ្មីទី២សម្រាប់ក្រុម Hotspur នៅខែមករានេះ បន្ទាប់ពីកីឡាករ Timo Werner ពីក្រុម RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើង។ Dragusin បានបង្ហាញវត្តមានជាលើកដំបូងឲ្យក្រុមថ្មីរបស់ខ្លួនកាលពីចុងសប្តាហ៍មុន ដោយបានជួយឲ្យក្រុមខ្លួនបានត្រឹមស្មើជាមួយនឹងក្រុម Manchester United ក្នុងនាមជាកីឡាករបម្រុង។ ទោះបីជាយ៉ាងមិញ កីឡាករវ័យ២១ឆ្នាំរូបនេះបានអះអាងថាខ្លួនបានបដិសេធក្រុម Bayern Munich ខណៈក្រុម Napoli និង AC Milan ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើ Dragusin ផងដែរ ប៉ុន្តែមានតែ Bayern Munich ដែលគូប្រជែងដ៏គ្រោះសម្រាប់ក្រុម Hotspur ។ ប៉ុន្តែយ៉ាងមីញ ទោះបីជាពួកគេជាក្រុមដ៏ធំមួយយ៉ាងណាមិញ ក៏ពួកគេនៅតែមិនអាចប្រជែងឈ្នះក្រុម Tottenham Hotspur ៕


ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



