
ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលបញ្ចប់តំណែងលោក Mourinho យ៉ាងតក់ក្រហល់នៅថ្ងៃអង្គារនេះ គឺ អតីតអ្នកចាត់ការទូទៅ ក្រុមមាន់ខ្នាយមាសក្រុម Tottenham លោក Antonio Conte បានច្រានចោលសំណើរចាប់អារម្មណ៏លើកដំបូងពីសំណាក់ក្លឹបខ្លាធំ Roma ក្នុងក្របខ័ណ្ឌ Serie A រួចទៅហើយ។ពោលគឺការចែកផ្លូវជាមួយលោក Mourinho បានកើតមានឡើងបន្ទាប់ពីក្លឹបបានបរាជ័យចាញ់ក្រុម AC.Milan ៣ទល់និង១ ជាលើកចុងក្រោយ និង ត្រូវបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី៩ក្នុងតារាងក្រោយបរាជ័យចាញ់៧ដងនៅរដូវកាលនេះ ។
គួររំលឹកថាអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោកConte មិនមានក្លឹបដឹកនាំនោះទេក្រោយចែកផ្លូវគ្នាជាមួយ Tottenham កាល ពីថ្ងៃទី២៧ខែមិនា ២០២៣កន្លងទៅក្រោយរិះគន់កីឡាកររបស់ខ្លួនមានចរិកអាត្មានិយម។ ទោះយ៉ាណាហើយបើទោះ បីជាទទួលបានការចាប់អារម្មណ៍ពីក្លឹប Napoli ប៉ុន្តែរូបលោកបានច្រានចោលឪកាសដឹកនាំក្លឹបជើងឯក SerieA ផងដែរ។
អតីតគ្រូបង្វឹក Juventus និង Chelsea, Tottenham បានបង្ហាញពីចេតនាចង់ចំណាយពេលច្រើនបន្ថែមទៀតដើម្បី សម្រេចចិត្តបន្ទាប់ពីការចាកចេញពី Tottenham គឺបានប៉ះទង្គិចផ្លូវចិត្ត មុនពេលដែលរូបលោកសម្រេចចិត្តដឹកនាំក្រុមបន្ទាប់ដោយភាពឆ្លាតវៃនោះ។
ទោះយ៉ាងណា Roma ក៏បានបង្ហាញពីការចាប់អារម្មណ៏ចង់បានគ្រូបង្វឹកឆ្នើមវ័យក្មេង Xabi Alonso ដែលកំពុងដឹកនាំ Leverkusen ឈរនៅកំពូលតារងប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះនៅឡើយសម្រេចចិត្តពីអនាគតនៅទឹកដីអាឡឺំម៉ង់នៅឡើយទេ។
ប្រភព:Onefootball

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



