សហព័ន្ធបាល់ទាត់ក្របខណ្ឌ Premier League របស់អង់គ្លេសបានធ្វើការចោតប្រកាន់និងផាកពិន័យដល់ក្លឹប Everton និង Nottingham Forest ជុំវិញបញ្ហាពីបទបំពានលើច្បាប់ហិរញ្ញវត្ថុរបស់ខ្លួន(FFP)។ មានន័យថាក្លឹបទាំងពីរនេះបានជាប់បណ្តឹង និងត្រូវបញ្ជូនសំណុំឯកសារ ទៅគណៈកម្មការឯករាជ្យ ដើម្បីវិនិច្ឆ័យករណីល្មើសលើនិរន្តរភាពនៅក្នុងគណនីរបស់ពួកគេសម្រាប់រដូវកាល២០២២-២០២៣កន្លងទៅ។មានន័យថានៅក្នុងបទប្បញ្ញត្តិលីកកំពូលអង់គ្លេស Premier League ក្លឹបអាចបាត់បង់ថវិកាអតិបរមាចាប់ពី ១០៥ លានផោនក្នុងរយៈពេល ៣ រដូវកាល ស្មើនិង ៣៥ លានផោនក្នុងមួយរដូវកាល មុនពេលប្រឈមនឹងការដាក់ទណ្ឌកម្មនោះ។ជាមួយគ្នានោះផងដែរក្លឹបដែលបំពានច្បាប់Financial Fair Play ទាំងនោះ ប្រឈមនឹងការផាកពិន័យ ឬកាត់ពិន្ទុជាក់ស្តែង ខណៈ Everton ធ្លាប់ត្រូវបានរងពិន័យកាត់១០ពិន្ទុរួចទៅហើយនៅដើមរដូវកាលនេះ។
ឥឡូវនេះក្លឹបមានពេល ១៤ ថ្ងៃដើម្បីតវ៉ាតាមផ្លូវច្បាប់ខណៈសវនាការត្រូវបញ្ចប់ក្នុងរយៈពេល ១២ សប្តាហ៍ខាងមុខ។ដូច្នេះបណ្តឹងឧទ្ធរណ៍ត្រូវតែធ្វើឡើងមុនថ្ងៃទី២៤ ឧសភា ឆ្នាំ ២០២៤ ហើយបណ្តឹងត្រូវបានដោះស្រាយមុនថ្ងៃទី ១ ខែមិថុនា។ បច្ចុប្បន្នEverton ឈរនៅលេខរៀងទី ១៧ ក្នុងតារាង Premier League ហើយឈរពីលើ Luton Town មួយពិន្ទុប៉ុណ្ណោះ លើតំបន់កាត់ចោល តែបានលេង ច្រើនជាងមួយប្រកួត ផ្ទុយទៅវិញ Nottingham Forest មានបួនពិន្ទុដាច់ចេញពីតំបន់កាត់ចោលដោយឈរនៅលេខរៀងទី១៥។
ប្រភព:BBC
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]