Toni Kroos បង្ហោះសារ១ឃ្លាយ៉ាងខ្លី តែបង្កប់ន័យជ្រៅ ទៅកាន់អ្នកដែលសើចចំអកខ្លួន

Published 3 years ago
668 Views
ទំហំអក្សរ
តូច
ធំ

(អារ៉ាប៊ីសាអូឌីត)៖ ខ្សែបម្រើឆ្នើម Toni Kroos របស់ក្លឹបអធិរាជស Real Madrid ត្រូវបានប្រឈ​មមុខជាមួយនឹងការសើចចំអកយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅអារ៉ាប៊ីសាអូឌីត អំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ជាមួយក្រុម Barcelona ។ បើទោះបីជា Real Madrid បានគ្រងជើងឯកនៃពានរង្វាន់មួយនេះក្តី ក៏នៅតែមានអ្នកគាំទ្រមួយចំនួនតូចនៅតែតាមចំអកដល់បណ្តាញសង្គម Twitter ថែមទៀត ដោយស្របពេលជាមួយគ្នានោះ Toni Kroos បានបង្ហោះសារបញ្ចេញមតិ១ឃ្លាយ៉ាងខ្លី តែបង្កប់នូវអត្ថន័យបែបឌឺដងទៅពួកគេវិញថា «ពួកយើងទើបតែបានឈ្នះពានមួយនេះ»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រភព៖ sportbible

Related Articles