Close
Featured-Image
Prediction: Atalanta អាចបន្តផ្តល់រស់ជាតិមិនស្គាល់ឈ្នះដល់ Frosinone តទៀតបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Atalanta និងត្រូវធ្វើការប្រកួតក្របខណ្ឌ Serie A នៅកីឡដ្ឋាន Gewiss Arena នៅវេលាម៉ោង ២និង៤៥នាទីឈានចូលថ្ងៃអង្គារដើម្បីទទួលស្វាគមន៏ក្រុម Frosinone ។ ក្រុម Atlanta បន្ទាប់ពីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia កាលពីពាក់កណ្តាលសប្តាហ៍មានសុទិដ្ឋិនិយម ខណៈដែល Frosinone ត្រូវបាន Juventus លត់ដោយលទ្ធផល៤ទល់និង០នៅក្របខណ្ឌដូចគ្នានេះ។ សម្រាប់៦ប្រកួតចុងក្រោយរបស់ Atlanta នៅ SerieA គឺ ឈ្នះ៣ចាញ់២និងស្មើ១ ខណៈ Frosinone ៦ប្រកួតចុងក្រោយមិនដែលឈ្នះពោលគឺចាញ់៥ស្មើ១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១.ប្រវត្តិជួបគ្នា  ជួបគ្នា៧ដងចុងក្រោយគឺ Atlanta ឈ្នះ៤ ស្មើ១និងចាញ់២ទោះយ៉ាងណាប្រកួតចុងក្រោយក្នុងផ្ទះគឺ Atlanta មិនដែលចាញ់និង ធ្វើបាន Cleansheet ៣ដងចុងក្រោយ។
Atalanta vs Frosinone Prediction and Betting Tips | 15th January 2024
២.ពត៌មានក្រុមAtlanta(ម្ចាស់ផ្ទះ)
Emil Holm អាចចូលលេង​នៅ​ស្លាបខាង​ស្តាំ ខណៈ Gianluca Scamacca អាច​ចាប់​ផ្តើម​នៅតំបន់ប្រយុទ្ធ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Carnesecchi; Scalvini, Djimsiti, Kolasinac; Holm, Pasalic, Ederson, Koopmeiners, Ruggeri; Miranchuk, De Ketelaere
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២

Frosinone vs Atalanta Prediction and Betting Tips | August 26, 2023
៣.ពត៌មានក្រុមFrosinone(ភ្ញៀវ)
Kevin Bonifazi អាច​នឹង​ចាប់​ផ្តើម​ក្នុង​តំបន់​ការពារ​បន្ទាប់​ពី​បាន​ចូល​រួម​ជាមួយ​ក្លឹប​មក​ពី Bologna ខណៈ​ដែល Kaio Jorge នឹង​លេងបម្រើ​ជួរ​មុខ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Turati, Monterisi, Okoli, Bonifazi, Lirola; Mazzitelli, Barrenechea, Harroui; Soule, Kaio Jorge, Reinier
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Atlanta៣ :០ Frosinone
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង