Close
Featured-Image
វត្តមានរបស់ Sancho ធ្វើឲ្យខ្សែប្រយុទ្ធ Dortmund ម្នាក់ធ្លាក់ក្នុងសម្ពាធ
ទំហំអក្សរ
តូច
ធំ

បរទេស៖ របាយការណ៍ថ្មីៗបានចុះផ្សាយថា ខ្សែប្រយុទ្ធឆ្នើម Reyna របស់ក្លឹប Borussia Dortmund អាចនឹងចាកចេញពីក្រុមមុននឹងទីផ្សារដោះដូរកីឡាករខែមករាបិទបញ្ចប់ ខណៈមានក្លឹបនៅលីកង Ligue 1 និង La Liga បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។ ខ្សែប្រយុទ្ធ២១ឆ្នាំរូបនេះមានកុងត្រាដល់ខែធ្នូឆ្នាំ២០២៥ជាមួយនឹង Dortmund ប៉ុន្តែរូបគេអាចនឹងសម្រេចចាកចេញនៅខែមករានេះ ដោយសារតែរូបហាក់បីមិនសូវទទួលបានឪកាសបង្ហាញខ្លួនឡើយ ខណៈកៅអីរបស់គេនៅក្រុមជម្រើសជាតិអាមេរិកក៏កាន់ឃ្លាតឆ្ងាយ ខណៈព្រឹត្តិការណ៍ Copa America ក៏ខិតជិតមកដល់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Gio Reyna travels! American is on the plane to Paris as Borussia Dortmund take on Paris Saint-Germain in the UCL | Goal.com

ឪកាសដែល Reyna អាចវិលចូលក្រុមរបស់លោក Terzic វិញកាន់ឃ្លាតឆ្ងាយបន្ថែមទៀត ក្រោយវត្តមានរបស់ Jadon Sancho ដែលទើបបញ្ចប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Manchester United កាលពីសប្តាហ៍កន្លងទៅ។ Julian Brandt និង Marco Reus សុទ្ធសឹងតែជាជម្រើសដែលនៅឈរពីមុខ Reyna ក្នុងតំណែងលេខ១០។ មិនត្រឹមតែប៉ុណ្ណឹង សម្បីតែប្រធានក្លឹប Dortmund លោក  Hans-Joachim Watzke ក៏បាននិយាយផងដែលថា៖ «​Gio កំពុងស្ថិតក្នុងពេលវេលាមិនល្អ ហើយរបួសញឹកញាប់ថែមទៀត។ វាមិនងាយស្រួលឡើយសម្រាប់រូបគេក្នុងការដណ្តើមតំណែងរបស់ខ្លួននៅក្នុងក្រុម។ ខ្ញុំយល់ថា មូលហេតុអ្វីបានគាត់មិនរីករាយនៅរយៈពេលចុងក្រោយនេះ ប៉ុន្តែវាពិតជាសំខាន់សម្រាប់គាត់ក្នុងការខិតខំបន្ថែមទៀត។»

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង