
(អេស៉្បាញ)៖ ខ្សែប្រយុទ្ធស្លាប Vinicius Jr របស់ក្រុមអធិរាជស Real Madrid រកបានបីគ្រាប់ក្នុងតង់ទីមួយ ខណៈពេលដែលបញ្ចប់ការប្រកួតក្រុម Real Madrid បានវាយបំបាក់ក្លឹបអ្នកមានបុណ្យ Barcelona ៤ទល់នឹង១ ហើយបានគ្រងជើងឯកពាន Spanish Super Cup នារដូវកាលនេះ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ មិនតែប៉ុណ្ណោះ Robert Lewandowski របស់ Barca ក៏រកបាន១គ្រាប់ដ៏អស្ចារ្យផងដែរ ខណៈខ្សែបម្រើស្លាប Rodrygo បានស៊ុតបញ្ចូលទីគ្រាប់ទី៤ នៅតង់ទីពីរ មុនពេលដែល Ronald Araujo របស់ Barca ត្រូវបានបណ្តេញចេញពីទីលាន ។
គួរកត់សម្គាល់ថា Vinicius ដែលទើបនឹងត្រលប់ជាពីរបួសសរសៃពួរក្នុងខែវិច្ឆិកា បានធ្វើការអបអរគ្រាប់បាល់ ‘SIU’ ដ៏ល្បីល្បាញរបស់តារាឆ្នើម Cristiano Ronaldo នៅខាងក្នុងកីឡដ្ឋាន King Saud University របស់ Al Nassr ដែលជាកន្លែងអតីតកីឡាករ Real Madrid បច្ចុប្បន្នកំពុងប្រកបអាជីព។ ទន្ទឹមនឹងនេះ Jude Bellingham គឺជាកីឡាករឆ្នើមក្នុងការរកគ្រាប់បាល់បើកឆាក ដោយលេងបាល់នៅខាងក្រោយខ្សែបន្ទាត់ខ្ពស់របស់ Barcelona ដើម្បីឱ្យ Vinicius រត់ទៅក្រឡុកអ្នកចាំទី Inaki Pena ដើម្បីរកគ្រាប់បាល់៕
- វីដេអូ highlights ៖
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



