(វីយែន)៖ អូទ្រីស នឹងបន្តធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីបានចុះហត្ថលេខា បន្តកិច្ចព្រមព្រៀងរយៈពេល៤ឆ្នាំ, នេះបើតាមការអះអាងពីភាគីទាំងពីរ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ Austrian Grand Prix បានវិលត្រឡប់ចូល Formula One វិញ ក្នុងឆ្នាំ២០១៤ ហើយការប្រណាំងចុងក្រោយ នៃកិច្ចព្រមព្រៀងបច្ចុប្បន្ន គ្រោងនឹងធ្វើឡើង នៅថ្ងៃទី២ ខែកក្កដាខាងមុខ។
«Austrian Grand Prix នាំមករួមគ្នា នូវផ្លូវប្រណាំងដ៏អស្ចារ្យ, ការប្រណាំងល្បឿនលឿនខ្លាំង និងទីកន្លែងជួបជុំដ៏ស្រស់ស្អាត សម្រាប់អ្នកគាំទ្ររបស់យើង, ខ្ញុំរីករាយ ក្នុងការប្រកាសថា យើងនឹងត្រឡប់មកវិញ ជាមួយ Red Bull Ring រហូតដល់យ៉ាងហោចណាស់ ឆ្នាំ២០២៧ ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មីនេះ» នេះបើតាមសម្តីប្រធាន និងជានាយកប្រតិបត្តិ Formula One លោក Stefano Domenicali បានលើកឡើង៕
ក្រុមម្ចាស់ផ្ទះ Southampton និងត្រូវបើកទ្វារផ្ទះSt.Maryដើម្បីស្វាគមន៍ជើងខ្លាំងកំពូលតារាង Liverpool សម្រាប់ Southampton ការប្រកួតចុងក្រោយចាញ់ Wolverhampton ២ទល់និង០ ខណៈLiverpool បានផ្តួល Aston VIlla ២ទល់និង០។សម្រាប់ក្រុមម្ចាស់ផ្ទះការប្រកួតនៅលីកកំពូលអង់គ្លេសគឺឈ្នះតែ១លើកគត់ដោយក្នុងនោះចាញ់៥ដងបច្ចុប្បន្នឈរនៅលេខរៀងទី២០បាតតារាង ខណៈ Liverpool ឈ្នះ៥និងស្មើ១ពីការប្រកួត៦លើកចុងក្រោយនិងកំពុងឈរនៅលេខរៀងទី១។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City អាចរកឃើញជ័យជំនះលើកដំបូងរឺបន្តចាញ់ទៀតពេលជួប Spur? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយLiverpool ឈ្នះ៤ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់ Liverpoolយកឈ្នះដោយលទ្ធផល ៤ទល់និង០នៅទឹកដី Anfield។ ២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Southampton Southampton ប្រឈមអវត្តមានខ្សែការពារចំនួនពីរដែលជាពេលវេលាដ៏អាក្រក់បំផុតខណៈអ្នកចាំទី Aaron Ramsdale (ម្រាមដៃ) និង Jan Bednarek (ជង្គង់) និងកំពុងប្រឈមនឹងអវត្តមានជាច្រើនសប្តាហ៍។កីឡាករដែលនិងអវត្តមានរយៈពេលវែងគឺ Gavin Bazunu (សរសៃពួរសាច់ដុំ), Ross Stewart (សរសៃពួរ) និង William Smallbone (សរសៃពួរ) […]