Close
ads Featured-Image
Prediction: Man.City អាចផ្តួល Newcastle ដើម្បីខិតជិតក្រុមនាំមុខតារាង Liverpool បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមមេឃខៀវ Man.City ម្ចាស់ជើងឯកក្របខណ្ឌ Premier League និងត្រូវធ្វើដំណើរទៅកាន់ទឹកដី St James’ Park ដើម្បីជួបនិងក្រុមសារិកាព្រៃ Newcastle United នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យស្អែកនេះ។ បច្ចុប្បន្នក្រុមទាំងពីរមានគម្លាតពីគ្នា ១១ ពិន្ទុនៅក្នុងតារាងEPL ក៏ព្រោះតែ Man.City ឈរនៅលេខរៀងទី៣ ក្រោយឈ្នះ៥និងស្មើ១មានគម្លាតពីក្រុមហង្សក្រហម Liverpool ៥ពិន្ទុ ខណៈ Newcastle ឈរនៅលេខរៀងទី ៩ក្រោយចាញ់៥ដងនិងឈ្នះតែ១​លើកគត់ក្នុងចំណោម ៦ប្រកួតចុងក្រោយ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

How to watch Manchester City vs. Newcastle United (1/13/24) | FREE LIVE STREAM, time, TV, channel for Premier League - nj.com
១.ប្រវត្តិជួបគ្នា

ads
Newcastle United បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៣២ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Man City 
ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះតែមួយរបស់ពួកគេក្នុងអំឡុងពេលនេះកើតឡើងដោយពិន្ទុ ២-១ នៅលើទឹកដីខ្លួនឯ
ងក្នុងឆ្នាំ២០១៩ ។Manchester City បានស៊ុតបាល់បញ្ចូលទីសរុបចំនួន ៩៨ គ្រាប់ និងរក្សាបាន ២២ Clean Sheet ទល់នឹង 
Newcastle United ក្នុងក្របខ័ណ្ឌ Premier League ដែលច្រើនជាងពួកគេបានគ្រប់គ្រងលើគូប្រកួតផ្សេងទៀតក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។

២.ពត៌មានក្រុមNewcastle(ម្ចាស់ផ្ទះ)
ក្រុមNewcastle មិនមានកីឡាករឈុតធំរហូតដល់ទៅ១០នាក់ឯណោះសម្រាប់
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Dubravka; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Miley; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Is Newcastle vs Manchester City on TV? How to watch, channel and live stream online today | The Independent
៣.ពត៌មានក្រុមMan.City (ភ្ញៀវ)
ក្រុមភ្ញៀវស្វាគមន៏ការត្រលប់មកវិញរបស់ Kevin De Bruyne និង Jeremy Doku កាលពីចុងសប្តាហ៍មុន។
ទោះជាយ៉ាងណាក៏ដោយ John Stones ទំនងអវត្តមានរហូតដល់ចុងខែ។Bernardo Silva និង Kalvin Phillips ទាំងពីរនាក់មានជំងឺ ហើយមានការសង្ស័យ។
Erling Haaland នៅបន្តអវត្តមានរហូតដល់ចុងខែនេះដោយសាររបួសឆ្អឹងជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Walker, Dias, Ake, Gvardiol; Rodri, Kovacic; Bernardo, Foden, Grealish; Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ១ : ២ Man.City
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង