ក្រុមបិសាចក្រហម និងត្រូវធ្វើការប្រកួតក្របខណ្ឌ Premier League ជាមួយក្រុមមាន់ខ្នាយមាស Tottenham ក្នុងនាមជាភ្ញៀវនៅរាត្រី ថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង ១១និង៣០ នាទីយប់សម្រាប់ការប្រកួតក្របខណ្ឌ EPL ។សម្រាប់ Tottenham ៦ប្រកួតចុងក្រោយនៅ EPL គឺឈ្នះ៤និងចាញ់២ ឈរនៅលេខរៀងទី ៥ ខណៈម្ចាស់ផ្ទះ Man.Utd ឈរនៅលេខរៀងទី៨ក្រោយ៦ប្រកួតឈ្នះ២ចាញ់៣និងស្មើ១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Man.Utd ឈ្នះ៣ Tottenham ឈ្នះ១និងស្មើ១ ។ ទោះយ៉ាងណាការប្រកួតចុងក្រោយនៅខែកក្កដា ២០២៣គឺ Tottenham បានយកឈ្នះដោយ លទ្ធផល២ទល់និង០។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
កីឡាករខ្ចីជើងពីក្រុម Fiorentina គឺ Sofyan Amrabat និងអវត្តមានដោយសារការចូលរួមព្រឹត្តការណ៏ Africa Cup of Nationsសម្រាប់ជម្រើសជាតិម៉ារ៉ុក ទោះយ៉ាងណាអ្នកចាំទីAndre Onana នឹងលេងនៅទីនេះ បើទោះបីជាកាមេរូនកំពុងធ្វើសកម្មភាពក្រោយ ២៤ ម៉ោងបន្ទាប់ពីការស្វាគមន៍ពីក្រុម Tottenham នៅថ្ងៃអាទិត្យក៏ដោយ។ Casemiro និង Lisandro Martinez បានធ្វើការហ្វឹកហាត់ ហើយការត្រលប់មកវិញរបស់ពួកគេគឺជាការលើកទឹកចិត្តសម្រាប់គ្រូបង្វឹក Erik ten Hag ។ ទោះយ៉ាងណាក៏ដោយ Victor Lindelof, Mason Mount និង Tyrell Malacia នៅតែអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Varane, Evans, Dalot; McTominay, Mainoo; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមTottenham(ភ្ញៀវ)
Dejan Kulusevski បានបញ្ចប់បម្រាមនិងត្រៀមវិលត្រលប់មកជួយក្រុមវិញទោះយ៉ាងណា Tottenham រងការខកចិត្តខណៈ Giovani Lo Celso បន្តនៅក្រៅទីលាន។
Pape Sarr, Yves Bissouma និង Son Heung-Min សុទ្ធតែអវត្តមានដោយសារការចូលរួមរៀងៗខ្លួនក្នុងព្រឹត្តិការណ៍ Africa Cup of Nations និង Asian Cup ។
រីឯ Cristian Romero បានជាសះស្បើយពីរបួសសរសៃពួរលឿនជាងការរំពឹងទុក ហើយអាចនឹងចាប់ផ្តើមនៅទីនេះ ទោះបីជា Radu Dragusin អាចនិងត្រូវគ្រូបង្វឹក Ange Postecoglou ចង់អោយកីឡាករអាហ្សង់ទីនបន្តធូរស្បើយ ហើយដាក់កីឡាករអន្តរជាតិរ៉ូម៉ានីរូបនេះចូលលេងជំនួសវិញ។ សម្រាប់ខ្សែប្រយុទ្ធ Timo Werner គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីបញ្ចប់ការផ្ទេរក្នុងលក្ខណ្ឌខ្ចីជើងមកពីក្រុម RB Leipzig ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Emerson, Van de Ven, Udogie; Skipp, Bentancur; Johnson, Kulusevski, Werner; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ២ :១ Tottenham
ប្រភព:whoscored &sportskeeda&sportsmole
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]