អ្នកចាត់ការទូទៅក្រុមមេឃខៀវMan.City លោក Pep Guardiola បានបញ្ជាកប្រាប់ថាៈ ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Man. City ទំនងជាអវត្តមានរហូតដល់ចុងខែមករា២០២៤ខាងមុខឯណោះ។មានន័យថារបួសជើងរបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានធ្វើ អោយរូប គេអវត្តមាននៅលើទីលានគិតចាប់តាំងពីក្រុមការពារតំណែងជើងឯកEPLបរាជ័យក្រោមស្នាដៃក្រុម Aston Villa កាលពីថ្ងៃទី ៦ ខែធ្នូ ទោះបីជាមានពត៌មានស្តីពីការស្តារកាយសម្បទាឡើងវិញរបស់កីឡាករអន្តរជាតិន័រវេរូបនេះបានល្អប្រសើរបន្តិចម្តង ក៏ពិតមែន។ជាក់ស្តែងកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់Man. City អាចនិងវិលត្រលប់មកលេងព្រឹត្តការណ៏ Club World Cup នៅខែធ្នូ ប៉ុន្តែរបួសនៅតែមិនបានជាសះស្បើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សលោក Guardiola អ្នកចាត់ការសញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈវាជាបញ្ហាឆ្អឹង ដូច្នេះយើងត្រូវការពេលវេលាបន្ទាប់ពីគ្រូពេទ្យ បានបញ្ជាក់យ៉ាងដូច្នេះ។ហើយប្រសិនគាត់អវត្តមានដូចការគ្រោងទុកនោះគាត់នឹងអវត្តមានសម្រាប់ការប្រកួត ពានរង្វាន់ FA Cup ទល់និងក្រុម Tottenham នៅថ្ងៃទី ២៦ ខែមករា និងការប្រកួតEPLនៅផ្ទះជាមួយក្រុម Burnley នៅថ្ងៃទី ៣១ ខែមករា ផងដែរ។
ប្រភព:BBC