
ការប្រកួតបាល់ទាត់នៅក្របខណ្ឌ Premier League នៅថ្ងៃសុក្រមុនចុងសប្តាហ៍នេះនិងចាប់ផ្តើមនៅទឹកដីTurf Moor ខណៈក្រុមម្ចាសក្រុម Burnley នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Luton Town ដែលទើបឡើងមកលេងនៅក្របខណ្ឌPremierLeague រដូវកាលនេះ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Burnley នៅក្របខណ្ឌ EPLគឺ ចាញ់៤ឈ្នះ១ស្មើ១ឈរនៅលេខរៀងទី១៩ ខណៈ Luton Town ឈរនៅលេខរៀងទី១៨ក្បែរគ្នានោះតែម្តងបន្ទាប់ពី៦ប្រកួតចុងក្រោយនៅEPL ឈ្នះ២ និងចាញ់៤។ គួររំលឹកផងដែរថា Burnley បានប្រកួតចុងក្រោយចាញ់ Spur ដោយលទ្ធផល១ទល់និង១សម្រាប់ការប្រកួតក្របខណ្ឌ FA Cup ខណៈ Luton Town ប្រកួត ស្មើBolton។
១.ប្រវត្តិជួបគ្នា
៣ប្រកួតចុងក្រោយក្នុងផ្ទះគឺ Burnley បានត្រឹមតែស្មើជាមួយ Luton នៅគ្រប់ក្របខណ្ឌប្រកួត។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Burnley ទំនងជានឹងគ្មាន Luca Koleosho រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ Charlie Taylor និង Jordan Beyer ទាំងពីរបានលេចចេញជាមន្ទិលលើរបួស ដោយអតីតកីឡាកររូបនេះត្រូវបង្ខំចិត្តប្រកួតជាមួយ Tottenham ក្នុងការប្រកួត FA Cup លើកចុងក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Vitinho, O’Shea, Beyer, Roberts; Tresor, Berge, Brownhill, Odobert; Amdouni, Rodriguez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(៤-៤-២)
៣.ពត៌មានក្រុម(ភ្ញៀវ)
Luton អាចនៅតែគ្មានកីឡាករ៦នាក់សម្រាប់ការធ្វើដំណើរទៅកាន់ Burnley នៅរាត្រីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៏នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKaminski; Osho, Mengi, Bell; Doughty, Barkley, Lokonga, Giles; Townsend, Adebayo, Brown
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(៣-៤-២-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺBurnley២ :០ Luton Town
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



