គុនខ្មែរ៖ បើយោងទៅតាមការចុះផ្សាយរបស់ Admin គីមសង់ បានចុះផ្សាយអំពីដៃគូរបស់ បឺង សង្ឃឹម ដែលត្រៀមជួបគ្នានៅសប្តាហ៍នេះក្នុងកម្មវិធី យ័ន្ត៨ទិស ដែលរៀបចំដោយ Town Full HDTV ។ លោក គីម សង់ បានសរសេរថា៖ «Admin ឆែកមើលប្រវត្តិ ដៃគូ បឺត សង្ឃឹម ជាជម្រើសជាតិនិងជាម្ចាស់មេដាយមាសនៅ តួគីឆ្នាំមុន កម្ពស់ ១ម៉ែត្រ៨០។ គាត់អាចវាយបាន៤បែប Kun Khmer Kick MMA & Wushu។»
Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Heerenveen នៅលីកលំដាប់កំពូលរបស់ប្រទេសហូឡង់ ជាផ្លូវការណ៏ជាមួយការចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United និង Arsenal និងចូលមកដឹកនាំក្រុមឈុតធំជាលើកដំបូងក្នុងអាជីព ។ពោលគឺបន្ទាប់ពីកីឡាករវ័យ ៤០ ឆ្នាំរូបនេះបានចូលនិវត្តន៏នៅឆ្នាំ ២០១៩ ក្រោយត្រលប់មកចូលរួមជាមួយអតីតក្លឹបថ្នាលកុមារភាពគឺ Feyenoord និងបន្តដឹកនាំពួកគេក្នុងនាមជំនួយការគ្រូបង្វឹក និង U១៦,១៧ និង ១៩ មុនពេលខ្សែប្រយុទ្ធក្រុមបិសាចទឹកក្រូចហូឡង់សម្រេចចិត្តទៅដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៨ ឆ្នាំនិងចូលកាន់តំណែងដំបូងរបស់គាត់ជាអ្នកចាត់ការនៅក្លឹប Eredivisie Heerenveen ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City អាចផ្តួល West Ham ដើម្បីធានាការឈ្នះពាន EPL ៤សម័យកាលជាប់គ្នាបានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធជួរមុខមានជំនាញប្រើប្រាស់ជើងឆ្វេងបានល្អបំផុតរូបនេះបាននិយាយថា “ខ្ញុំចង់បន្តការអភិវឌ្ឍរបស់ខ្ញុំ ហើយតួនាទីជាគ្រូបង្វឹកសមស្របនឹងគោលដៅនោះ។ ដូច្នេះហើយ ខ្ញុំរីករាយនឹងឱកាសដែល Heerenveen ផ្តល់ជូនខ្ញុំ។ ប្រភព:Metro Van Persie […]